ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Ronaldo ខកខានឱកាសមាស ជួយព័រទុយហ្គាល់ស្គាល់ពាក្យឈ្នះជាលើកដំបូង

ព័រទុយហ្គាល់ៈ Ronaldo តារាឆ្នើមក្រុម Real Madrid បានខកខានឱកាសនាំជម្រើសជាតិព័រទុយហ្គាល់ឲ្យស្គាល់ពាក្យឈ្នះជាលើកដំបូងនៅ EURO 2016 ក្រោយស៊ុតបាល់ពេណាល់ទីមិនចូលយប់មិញក្នុងជំនួបស្មើអូទ្រីស។

ព័រទុយហ្គាល់បានគ្រប់គ្រងបាល់ដល់ទៅ ៥៩% ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីអូទ្រីសបាន រហូតដល់នាទីទី៧៨ខ្សែការពារ Martin Hinteregger បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពេណាល់ទី។ ខ្សែប្រយុទ្ធឆ្នើម Ronaldo ក៏ទទួលបន្ទុកស៊ុត ប៉ុន្តែបាល់ទៅប៉ះបង្គោលទី។ យ៉ាងណាក្តីព័រទុយហ្គាល់នៅតែបន្តវាយលុកប៉ុន្តែនៅតែមិនបានផល។ ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ។

​ព័រទុយហ្គាល់ មិនទាន់ស្គាល់ពាក្យថា ឈ្នះឡើយ ក្រោយ២ប្រកួតស្មើទាំង២ មាន២ពិន្ទុ ឈរលេខ៣ប្រចាំពូល F លើក្រុមបាតតារាងអូទ្រីសដែលមាន១ពិន្ទុ។

​លទ្ធផលគូផ្សេងទៀតគឺ អ៊ីស្លង់ ស្មើហុងគ្រី ១ទល់និង១ ចំណែក ប៊ែលហ្ស៊ីក លត់អ៊ាកឡង់ ៣ទល់និង០៕

មតិយោបល់