កណ្ដាលៈ ករណីអំពើហិង្សា ដោយចេតនាមួយ បានកើតទ្បើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ នេត បញ្ញា ភេទប្រុស អាយុ២៧ មុខរបរកម្មកររោងចក្រ ចំណែកជនសង្ស័យ ឈ្មោះ មឿន ឆេងគ្រី ភេទប្រុស អាយុ២១ឆ្នាំ ទាំងពីរនាក់មានទីលំនៅ ភូមិឃុំកើតហេតុ
តាមសមត្ថកិច្ច បានឲ្យដឹងថា មុខពេលកើហេតុ ជនរងគ្រោះ បានដើរទៅសួរជនសង្ស័យ ដែលកំពុងតែផឹកស្រារ នៅមុខសាលាថា «អាប្អូនឮថា អាប្អូនរកវ៉ៃបង» ស្រាប់តែពេលនោះជនសង្ស័យ បានស្ទុះយកចានសាច់ក្លែម ទៅវ៉ៃជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលផ្នែកខាងឆ្វេងហូរឈាម (រងរបួសស្រាល)។
ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះ បានមកប៉ុស្ដិ៍ដាក់ពាក្យបណ្ដឹង៕
មតិយោបល់