ព័ត៌មានកីឡា

Mkhitaryan ​រក​បាន​គ្រាប់​បាល់​ដំបូងនៅ Man Utd ​យប់មិញ

ខ្សែ​បម្រើ​មិន​សួវ​បាន​បង្ហាញ​ខ្លួន Henrikh Mkhitaryan ​បាន​រក​ឃើញ​គ្រាប់​បាល់​ដំបូង​របស់​គេ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ពោល​គឺ​ក្នុង​ការ​ប្រកួត​ដែល​បិសាច​ក្រហម Manchester United ​ឈ្នះ​​ក្រុម Zorya ​២-០។

Mkhitaryan ​ផ្លាស់​ពី​ក្រុម Dortmund ​មក Old Trafford ​ក្នុង​តម្លៃ​ខ្លួន​ ២៦,៣​លាន​ផោន ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ ​ប៉ុន្តែ​រូប​គេ​ហាក់​មិន​សួវ​បាន​ចូល​លេង​នោះ​ទេ ​និង​មាន​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​អ្នក​ចាត់ការ Jose Mourinho ។ យ៉ាងណាមិញ ​ក្រោយ​ពី​បាន​ចូល​លេង​ជាប់​ប៉ុន្មាន​ប្រកួត​មក​នេះ ឃើញ​ថា​ខ្សែ​បម្រើ​រូប​នេះ ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ជា​ញឹកញាប់ ​ហើយ​កាល​ពី​យប់មិញ​រក​បាន​១​គ្រាប់​ថែម​ទៀត។

ជ័យជម្នះ​លើ​ក្រុម Zorya ​២-០ ​នេះ ​ធ្វើ​បាន​ដោយ Mkhitaryan ​១​គ្រាប់​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ Zlatan ​​១​គ្រាប់។ ​មួយ​វិញ​ទៀត​ការ​រក​បាន​៣​ពិន្ទុ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Europa League ​ផង​ដែរ៕

មតិយោបល់