ព័ត៌មានកីឡា

Roma នឹងនាំយកខ្សែប្រយុទ្ធមុតស្រួចអ៊ីតាលី ត្រឡប់មកវិញ

បន្ទាប់ពីឆ្នាំនេះ ក្រុមចចក AS Roma បានធ្វើឲ្យពិភពលោក មានការភ្ញាកផ្អើល ក្រោយពីវាយបក ទម្លាក់ក្រុម Barcelona នៅវគ្គ ៨ក្រុម Champion League រួចមក ក្រុមដែលមានមូលដ្នាន ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីមួយនេះ បានត្រៀមនាំ​យកកម្លាំងប្រយុទ្ធមកបន្ថែមទៀត នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Corriere dello Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា​ ក្រុម Roma បានត្រៀមនាំយកខ្សែប្រយុទ្ធមហា​កម្លាំង Mario Balotelli ពីក្រុម Nice របស់បារាំងមកកាន់អ៊ីតាលីវិញ។ ជាការពិតណាស់ Roma ត្រូវការកម្លាំងប្រយុទ្ធនៅតំបន់កណ្តាលបន្ថែមទៀត បើទោះបីជាមាន Edin Dzeko ដ៍មុតស្រួចមួយរូបក៍ដោយ តែ Roma ត្រូវការ​ខ្សែ​ប្រយុទ្ធបន្ថែមទៀត។

Balotelli ថ្វីបើមានវ័យរាងជ្រេជាងមុនមែន តែកីឡាករអ៊ីតាលី​រូបនេះ នៅតែមុតស្រួចដដែល ក្នុងការបង្ហាញខ្លួនឲ្យក្រុម Nice នៅ League1 កន្លងមកនេះ។ មិនត្រឹមតែ Roma ទេ ដែលចាប់អារម្មណ៍ចង់​បាន Balotelli នោះ នាពេលកន្លងមកនេះ មានពត៌មានល្ហិចល្ហៀងមកថា​ ក្រុមធំៗនៅ Premier League កំពុងចង់បាន រូបគេទៅកាន់អង់គ្លេសផងដែរ ស្របពេលដែលនៅអ៊ីតាលីវិញ មិនខ្វះក្លិបដែលរង់ចាំទទួលឡើយ។

ដូច្នេះហើយ ក្រុមចចក Roma នឹងត្រៀមនាំយកខ្សែប្រយុទ្ធ Mario Balotelli ពី​ក្រុម Nice នៅរដូវកាលក្រោយនេះ ដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែ​ខ្លាំង ក្នុងគោលបំណងប្រជែងពានរដូវកាលក្រោយ។

មតិយោបល់