អតីតអ្នកចាំទីឆ្នើមរបស់ក្រុម Manchester City កីឡាករ Joe Hart ខកបំណងយ៉ាងខ្លាំង ក្រោយពីលោក Gareth Southgate សម្រឹចចិត្តមិនជ្រើសរើសរូបគាត់ឲ្យមកជួយក្រុមជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ។
Joe Hart ច្បាស់ណាស់ថារូបគេត្រូវអង្គុយនៅផ្ទះ មើល World Cup ហើយ បន្ទាប់ពីមិនមានវត្តមាន ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនោះ។ ជាក់ស្តែងណាស់ Hart ក្រោយពីត្រូវក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola មិនត្រូវការរួចមក កីឡាករអង់គ្លេសរូបបេះ បានត្រាច់ចរ ទៅកាន់ក្លិបអ៊ីតាលី Torino ផង និងក្រុមអង់គ្លេស West Ham ផង ដើម្បីប្រជែងកៅអី ទៅលេង World Cup ។ ក៍ប៉ុន្តែ ក្តីស្រម៉ៃ របស់ Joe Hard មិនបានសម្រេចឡើយ ព្រោះថា លោក Gareth Southgate បានមើលរំលងសមត្ថាព របស់គាត់ ដោយសម្លឹងឃើញយុវជនក្មេងជំនាន់ក្រោយរបស់អង់គ្លេសវិញ។
ដូច្នេះហើយ អ្នកចាំទី Joe Hart នឹងអវត្តមានពីព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រោយពីបរាជ័យក្នងការកោះហៅ ឲ្យចូលក្រុមជម្រើសជាតិរបស់លោក Gareth Southgate ដែលជាគ្រូជម្រើសជាតិអង់គ្លេស។




មតិយោបល់