ព័ត៌មានកីឡា

តោះ! យល់យ៉ាងណាដែរ ចំពោះការប្តូគ្នាមួយស្មើនេះ

បន្ទាប់ពីក្លិបយក្សអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បាន Paul Pogba មកកាន់ Santiago Bernabeu នៅរដូវកាលក្រោយនេះនោះ ក្រុមអធិរាជស​មួយនេះ បានសមរេចចិត្តដោះដូរកីឡាករជាមួយ Man Utd តាមរយ:ការប្រើប្រាស់កីឡាករជំនួសលុយវិញ។

បើតាមការចុះផ្សាយរបស់ Dailly Star​ បានឲ្យដឹងថា Real Madrid បានត្រៀមកីឡាករ មួយរូបដើម្បីប្តូរយក Paul Pogba ពីក្រុមបីសាចក្រហម Manchester Uited ។ កីឡាករដែល Real Madrid ទុកដូរជាមួយ Man Utd នោះគឺខ្សែប្រយុទ្ធវែល Gareth Bale ដែលជាកីឡាករតែមួយ សាកសមបំផុត ក្នុងការប្តរយក Pogba ត្រឡប់មកវិញ។ យ៉ាងណាវិញ ប្រធានក្លិប Real Madrid នៅតែបន្តជំទាស់ ក្នុងការនាំយក Pogba មកកាន់ Bernabeu ដដែល ដោយលោក បានបញ្ជាក់ពីហេតុផលដដែល គឺរង់ចាំមើល កីឡាករបារាំងរូបនេះ លេងក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីសិន។

ថ្វីបើយ៉ាងនេះក្តី លោក Zidane នៅតែមានបំណងចង់បាន Pogba ដដែល ព្រោះលោកពេញចិត្ត​ចំពោះ​ទម្រង់លេងកីឡាកររូបនេះយ៉ាងខ្លាំង។ ម្យ៉ាងរដូវកាលក្រោយនោះ Real Madrid មានការរុះរើទាំងតំបន់ប្រយុទ្ធ និងតំបន់បម្រើ ដែលទាមទារឲ្យមានការនាំយកកម្លាំង​ថ្មីមកបន្ថែមផងដែរ។

មតិយោបល់