ព័ត៌មានកីឡា

Real Madrid ចង់បាន អតីតយុវជនរបស់ខ្លួនត្រឡប់មកវិញ

ក្រុមស្តេចស Real Madrid បានបង្វែរមកចាប់អារម្មណ៍លើខ្សែបម្រើអេស្ប៉ាញ និងជាកីឡាករយុវជនរបស់ខ្លួន Juan Mata របស់ក្រុមបីសាចក្រហម​ Manchester United វិញម្តង ក្រោយពីតំបន់បម្រើរបស់ក្រុមអធិរាជសមួយនេះ កំពុងត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍នោះ។

បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម Real Madrid នឹងនាំយកខ្សែបម្រើ អេស្ប៉ាញ Juan Mata ក្នុងខែមករាខាងមុខនេះទៅកាន់ Bernabeu ។ ជាការពិតណាស់ Real Madrid បានមើលឃើញថា Man Utd មិនសូវប្រើប្រាស់ Mata ឲ្យលេងក្នុងជម្រើស១១នាក់ដំបូងឡើយ ខណ: Real Madrid វិញចង់បានកីឡាករអេស្ប៉ាញរូបនេះ មកលេងនៅ​តំបន់កណ្តាល ព្រោាះថា នៅខែមករាខាងមុខនេះ ប្រហែលជា Real Madrid អាចរបូតខ្សែបម្រើមួយចំនួនចាកចេញពីក្លិប។ ម្យ៉ាងវិញទៀតនោះ សមត្ថភាពរបស់ Juan Mata ក៍មិនអន់ឡើយ ទាំងល្បឿន និងបច្ចេកទេសលេង អាចត្រូវគ្នា ជាមួយទម្រង់របស់ Real Madrid ដែលមិនពិបាកឡើយ សម្រាប់​កីឡាកររូបនេះ។

យ៉ាងណាវិញ មិនត្រឹមតែនាំយក Mata ពី Man Utd ឡើយ ប្រហែលជា Real Madrid នឹងយកទាំង Devid De Gea ម្នាក់ទៀត ក្នុងពេលតែមួយ ព្រោះថា លោក Jose Mourinho បានបើកផ្លូវឲ្យ អ្នកចាំទីរូបនេះហើយ។ ដូច្នេះហើយ រង់ចាំមើលថា តើរវាងការដោះដូរកីឡាករ Real Madrid និង Man Utd មានកម្រិតណានោះ ត្រូវរង់ចាំមើលនៅខែមករាខាងមុខនេះទាំងអស់គ្នា។

មតិយោបល់