Xavi អតីតកីឡាករ Barcelona បានបង្ហាញចំណាប់អារម្មណ៍ថាលោក Jose Mourinho ជាអ្នកចាត់ការម្នាក់ចូលចិត្តឱ្យមានជម្លោះជាមួយអ្នកចាត់ការដទៃទៀត មិនមែនដឹកនាំបាល់ទាត់ដើម្បីសន្តិភាពនោះទេ។
Jose Mourinho មានជម្លោះខ្លាំងជាមួយ pep guardiola កាលនៅដឹកនាំ Real Madrid ពេលលេងទល់និង Barcelona ម្ដងៗ។ ខណៈដែលនៅអង់គ្លេសនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ឈ្លោះគ្នាខ្លាំងជាមួយ Arsene Wenger ផងដែរ ដោយការឈ្លោះគ្នារបស់អ្នកចាត់ការទាំងពីរនេះកើតមានជាយូរមកហើយ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ គេក៏ឃើញទៀតថា Mourinho និយាយដៀមដាមដាក់ Jurgen Klopp អ្នកចាត់ការរបស់ Liverpool និង Conte អ្នកចាត់ការរបស់ Chelsea ទៀត ក្រោយពីអ្នកចាត់ការ២នាក់នេះ បង្អាក់មុខលោកក្នុងការប្រកួត។
ទាំងនេះហើយ ជាហេតុផលរបស់ Xavi ក្នុងការដែលកីឡាកររូបនេះ គិតថាលោក Jose Mourinho ជាអ្នកចាត់ការម្នាក់ចូលចិត្តបង្កជម្លោះជាមួយអ្នកដទៃ សូម្បីតែកូនក្រុមរបស់ខ្លួនក៏មិនលើកលែងដែរ៕
មតិយោបល់