ព័ត៌មានកីឡា

Barcelona លើកពាន Copa dey Rey ៤ ឆ្នាំជាប់គ្នា

ក្រោយពីជ្រុះចេញពី Champion League ក្រុម FC Barcelona មិនឲ្យរបូតពានផ្សេងឡើយ ជាក់ក្លិបយកសអេស្ប៉ាញមួយនេះ បានបំបាក់ក្រុម​ Sevilla យ៉ាងចាស់ដៃ ក្លាយជាម្ចាស់ជើងឯក Copa dey Rey ៤ ឆ្នាំជាប់ៗគ្នា។

Barcelona ពិតជាធ្វើបានយ៉ាងល្អ ដោយបំបាក់ក្រុមជើងខ្លាំង Sevilla មិនឲ្យតដៃបាន ក្នុងលទ្ធផល ៥-០ ក្លាយជាម្ចាស់ជើងឯក Copa dey Rey ក្នុងឆ្នាំ​នេះ ជាថ្មីម្តងទៀត។ ៥គ្រាប់របស់ Barcelona រកបានដោយការស៊ុតរបស់​កីឡាករ Luis Suarez ២គ្រាប់ ស៊ុតបាននៅនាទីទី១៤ និង៤០, Lionel Messi នៅនាទីទី៣១, Andres Iniesta នៅនាទីទី៥២ និងការទាត់បាល់ ១១ម៉ែត្ររបស់​កីឡាករ Philippe Coutinho នៅនាទីទី៦៩។ តាមរយ:ការលើកពាន Copa dey Rey នេះដែរ ក្រុម Barcelona មិនទាន់អស់ពាន ឈ្នះនៅឡើយទេ ពោល​សម្រាប់ពាន Laliga វិញ Barcelona ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ នឹងក្លាយ​ជាជើងឯក ឆ្នាំនេះជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ពាន Copa dey Rey នេះដែរ Barcelona ក្តោបក្តាប់ប៉ុន្មានឆ្នាំជាប់គ្នាមកហើយ ក៍ប៉ុន្តែ Laliga វិញ បើឈ្នះឆ្នាំនេះវិញ នោះ Barcelona បានដណ្តើមយកមកវិញ ពីក្រុម Real Madrid ដែលឈ្នះជើងឯកកាលពីរដូវកាលមុន។ យ៉ាងណាវិញ ក្រុម Barcelona បានតាមទាន់កំណត់ត្រាក្រុម Athletico Bilbao ហើយក្នុងការឈ្នះពា Copa dey Rey នេះ ៤ឆ្នាំជាប់គ្នាផងដែរ។

//www.youtube.com/watch?v=lCJeWF9BldQ

មតិយោបល់