ក្រុមបីសាចក្រហម ក្រោយពីរបូតពាន FA Cup កាលពីឆ្នាំមុនរួចមក នៅឆ្នាំនេះវិញ ក្រុមដែលមានមូលដ្ឋាន នៅទីក្រុង Manchester មួយនេះ នឹងមិនឲ្យរបូតពាននេះទៀតឡើយ។
ជាក់ស្តែងណាស់ បីសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ២-១ ដើម្បីកក់កៅអី ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ។ Tottenham បានរកគ្រាប់បាល់នាំមុខមួយគ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Dele Alli នៅនាទីទី១១ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ក្រុមមួយនេះ ស្រែកហ៊ោរពេញទីលានយ៉ាងកងរំពង។ ក៍ប៉ុន្តែ ក្រុមបីសាចក្រហម Manchester United បានតាមស្មើមកវិញ មិនឲ្យ Spurs អរបានយូរឡើយ ពោលនៅនាទីទី ២៤ ខ្សែប្រយុទ្ធឈីលី Alexis Sanchez ស៊ុតតាមស្មើមកវិញ។ ១-១ នេះមិនទាន់ជាលទ្ធផល បញ្ចប់ការប្រកួតឡើយ ដោយនៅនាទីទី៦២ ខ្សែបម្រើអេស្ប៉ាញ Ander Herrera បានស៊ុត១គ្រាប់ទៀត ធ្វើឲ្យក្រុមបីសាចក្រហម Manchester United ឈ្នះ ២-១ លើក្រុម Spurs បន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup បន្តទៀត។
យ៉ាងណាវិញ Man Utd នៅមិនទាន់សង្ឃឹមឈ្នះ FA Cup ស្រួលឡើយដោយរង់ចាំអ៊ុតមើល ការប្រកួតមួយគូទៀត រវាងក្រុមតោខៀវ Chelsea និង Southampton នាយប់នេះ ដើម្បីបានដឹងថា ក្រុមណាដែលកក់កៅអី ទៅលេងផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី ១៩ ឧសភា ខាងមុខនេះ ជាមួយ Man Utd ។ ប្រសិនបើ Chelsea ឈ្នះយប់នេះ នោះ ការប្រកួតផ្តាច់ព្រ័ត្រ FA Cup ច្បាស់ជាល្អមើលជាក់ជាមិនខានឡើយ។


https://www.youtube.com/watch?v=hE3E5mEoWjY
មតិយោបល់