ព័ត៌មានកីឡា

បងប្អូនត្រកូល ឡៅ ត្រូវប្រកួតជាមួយជើងខ្លាំងរបស់ថៃស្អែកនេះដូចគ្នា

នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ កីឡាករប្រដាល់គុនខ្មែរដែលមានត្រកូល ឡៅ ទាំងពីរនាក់បងប្អូន ត្រូវប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃដូចគ្នា នៅក្នុងកម្មវិធីជើងឯកលេខ១គូប៊ូតា នាសង្វៀនបាយ័នស្ទឹងមានជ័យ។

ឡៅ ចន្ទ្រា ត្រូវតទល់ជាមួយ ណាវី ជេ ផាវើយរូផ ដែលជាកីឡាករជើងខ្លាំងមួយរូប នឹងធ្លាប់យកឈ្នះ មឿន សុខហ៊ុច (ពិន្ទុ ) ទៀតផង ។ ខណ:ដែលម្ចាស់ មេដាយ សំរិទ្ធ ស៊ីហ្គេម ឡៅ ចិន្ត្រា ត្រូវប៉ះ ឆ័យឆ្នះ ប៉ាក់ថុងឆ័យ ដែលទើប តែយក ឈ្នះ គង់ ហ៊ូវ ជាកីឡាករខ្លាំងគូសមរបស់កម្ពុជា ក្នុងជំនួបនេះដែរក៏មានគូមិត្តភាពជាតិរវាង ឯម ខ្លឹមស នឹង កេត វណ្ណឌី ផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៧:០០នាទីល្ងាចតទៅ នាសង្វៀនបាយ័នស្ទឹងមានជ័យ ខណ:ដែលអ្នកមិនបានទៅមើលផ្ទាល់អាចទស្សនាបានតាមរយ:ផេក Post Sport ក៏បាន៕

មតិយោបល់