ក្រោយពីក្រុម Napoli ទៅយកឈ្នះក្រុមសេះបង្កង់ Juventus ដល់ក្នុងដីយប់មិញនេះ បានធ្វើឲ្យសមរភូមិនៅអ៊ីតាលី កាន់តែតានតឹង ដោយមិនទាន់រកឃើញម្ចាស់ជើងឯកលីគកំពូលពិតប្រាកដនៅឡើយទេ មកទល់នឹងសប្តាហ៍ទី៣៤នេះ។
នៅអ៊ីតាលីឆ្នាំនេះ មិនដូចឆ្នាំមុនឡើយ ដោយមកត្រឹមសប្តាហ៍ទី៣៤នេះ នៅមិនទាន់រកឃើញជើងឯក ពិតប្រាកដនៅឡើយទេ ដែលខុសពីរដូវកាលមុន ក្រុមកំពូលតារាងមានពិន្ទុដាច់ពីក្រោយ ហើយឈ្នះពានមុនរដូវកាល៥-៦ សប្តាហ៍ម្លេះ។ ជាក់ស្តែងណាស់ ការបរាជ័យ ក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើង Napoli យប់មិញនេះ បានធ្វើឲ្យក្រុមសេះបង្កង់ Juventus ហាក់មិនសុវត្ថិភាពឡើយ ក្នុងការការពារពានឆ្នាំនេះ។ Juventus មានពិន្ទុនាំមុខលើក្រុម Napoli តែមួយពិន្ទុប៉ុណ្ណោះ ពោល ៨៥-៨៤ ដែលធ្វើឲ្យក្រុមកាន់តំណែងជើងឯក ៦រដូវកាលជាប់គ្នាកន្លងមកនេះ អាចរបូតពានបាន ប្រសិនបើមិនប្រឹងប្រែងកុំឲ្យភ្លាត់ស្នៀតទេនោះ។
នៅសល់៤ ប្រកួតទៀតប៉ុណ្ណោះ Serie A របស់អ៊ីតាលី ត្រូវបញ្ចប់ហើយ រវាងក្រុម Juventus និង Napoli ត្រូវបន្តប្រជែងគ្នាដណ្តើមយកពានបន្តទៀត ខណៈ ៣ ក្រុមផ្សេងទៀត Roma, Lazio និង Inter Milan ក៍ត្រូវមានភារកិច្ចធ្ងន់ធ្ងរនាប៉ុន្មានប្រកួតចុងក្រោយនេះដែរ ដើម្បីដណ្តើមតំណែងក្រុមកំពូលតារាងទាំងបួន បានលេង Champion League ឆ្នាំក្រោយ ខណៈក្រុមទាំងបីនេះ នឹងមានមួយលេងនៅ Europa League ប្រសិនបើមិនអាចយកបានក្រុមកំពូលតារាងទាំងបួនទេនោះ ព្រោះក្រុមទាំងបី មានពិន្ទុលើសខ្វះគ្នាមួយពិន្ទុប៉ុណ្ណោះ។


https://www.youtube.com/watch?v=TK7fwPK6WYI
មតិយោបល់