ខ្សែការពារ Gerard Pique បាននិយាយឌឺដងដាក់ Real Madrid ថាឈ្នះពានរង្វាន់ UEFA Champions League ដោយស្រួលបំផុត ហើយរូបគេសង្ឃឹមថាក្រុម Barcelona រដូវកាលនេះនឹងបានជួបក្រុមមិនខ្លាំងដូចអធិរាជសរដូវកាលមុនដែរ។
នៅល្ងាចនេះការចាប់ពូលក្នុងពានរង្វាន់ Champions League នឹងចាប់ផ្ដើមហើយ។ ខណៈដែល Real Madrid នៅ Pot A ជាមួយ Barcelona , Bayern Munich និង Juventus ជាដើម ដោយនេះមានន័យថាក្រុមខ្លាំងៗទាំងនេះមិនអាចប៉ះគ្នាបានទេ នៅវគ្គចែកពូល។
មុនការចែកពូលចាប់ផ្ដើម Pique បាននិយាយថាគេចង់បានពូលដែលស្រូលដូចជា Real Madrid ឆ្នាំមុនដែរ។ ដោយនៅក្នុងពូលស្រូល វគ្គ១៦ក្រុមប៉ះក្រុមលេខ៣នៅអ៊ីតាលី វគ្គ៨ក្រុមប៉ះក្រុមលេខ៨នៅអាល្លឺម៉ង់ វគ្គ៤ក្រុមប៉ះក្រុមលេខ៤នៅអង់គ្លេស និងការប្រកួតជើងទី២ តែងតែធ្វើនៅក្នុងដីខ្លួនឯង។
កាលពីឆ្នាំមុន Real Madrid បន្ទាប់ពីឆ្លងវគ្គចែកពូលហើយ ពួកគេបានប៉ះជាមួយ Roma, Wolfsburg, Manchester City និង Atletico Madrid ឡើងពាន UEFA Champions League ។ ចំណែកឯ Barcelona វិញ ឆ្នាំមុនធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយចាញ់ Atletico Madrid ៕

មតិយោបល់