ព័ត៌មានកីឡា

តើក្រសួងការពារជាតិ អាចយក ៣ពិន្ទុ ពីក្រុមចំណូលថ្មីបានទេ?

នៅល្ងាចថ្ងៃទី១៦ ខែមិថុនា នេះ ក្រុមបាល់ទាត់ ក្រសួងការពារជាតិ ហៅកាត់ទ័ព នឹងត្រូវទទួលស្វាគមន៍ សូលទីឡូអង្គរ ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋាន ស្តាតចាស់ នៅវេលាម៉ោង ៦:០០ នាទីល្ងាច។

ក្រុមទាំងពីរមិនធ្លាប់មានប្រវត្តជួបគ្នាទេ កន្លងមកនេះ ដោយសារតែ សូលទីឡូអង្គរ គឺជាក្លិបថ្មីដែលទើបប្រមូលឡើងមកលេងនៅក្របខណ្ឌលំដាប់ទី១ នារដូវកាលនេះ ចំណែកឯ ទ័ព ជាក្រុមចាស់វស្សាទៅហើយ រង់ចាំមើលថា តើ ទ័ព អាចដណ្តើម ៣ពិន្ទុ ពីក្រុមចំណូលថ្មីបានដែរទេល្ងាចនេះ?

ឆ្លងកាត់ការប្រកួត ៩ សប្តាហ៍កន្លងមក ទ័ព ឈ្នះ ៤ ដង ចាញ់ ៥ ដង នឹងមិនដែលស្មើ កំពុងឈរលេខ ៧ មាន ១២ ពិន្ទុក្នុងដៃ ខណ:ដែល សូលទីឡូអង្គរ ឈ្នះ ២ ដង ស្មើ ២ ដង នឹងចាញ់ ៥ ដងដូចគ្នា កំពុងមាន ៨ ពិន្ទុក្នុងដៃឈរលេខ ១០៕

មតិយោបល់