ព័ត៌មានកីឡា

១០ ប្រកួតស៊ុតបាន ១ គ្រាប់ តែជាគ្រាប់បាល់មានតម្លៃ

មួយរយ:ចុងក្រោយនេះ ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio ហាក់ស្ងប់ស្តាត់បន្តិច ខុសប្លែកពីចុងរដូវកាលមុន និងដើមរដូវកាលនេះ ដែល Asensio បានអង្រួនពិភពបាល់ទាត់យ៉ាងខ្លាំង។

យ៉ាងណាវិញ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ជាមួយ Bayern Munich វិញ Marco Asensio ពិតជាធ្វើឲ្យភាពស្ងប់ស្ងាត់របស់រូប​គេរសាត់ចេញវិញ ដោយកីឡាករអេស្ប៉ាញរូបនេះ បានក្លាយជាតួអង្គសំខាន់ក្នុង​ការជួយ Real Madrid យកឈ្នះក្រុម Bayern Munich ។ Aaensio ត្រូវបានលោក Zidane ប្តូរចូលជំនួស Isco នៅដើមតង់ទី២ នាទីទី៤៦ ខណ:លេងបាន ១៦ នាទី កីឡាកររូបនេះ អាចស៊ុតបញ្ចូលទី បានសម្រេចឲ្យក្រុម Real Madrid ពោលគឺជាគ្រាប់បាលមជ័យជម្នះរបស់ Real Madrid តែម្តង។

គួរបញ្ជាក់ផងដែរថា រដូវកាលនេះ Asensio បានបង្ហាញខ្លួនឲ្យ Real Mdrid ទាំងជម្រើស​ ១១ នាក់ដំបូង និងបម្រុងប្តូរចូល នៅ Champion League បាន ១០ ប្រកួតហើយ តែ Asensio ស៊ុតបានតែ ១ គ្រាប់ប៉ុណ្ណោះ ពោលគឺគ្រាប់បាល់ ដែលជួយឲ្យ Real Madrid ឈ្នះ ២-១ ក្នុងដី Bayern Munich យប់មិញនេះ។

ដូច្នេះហើយ ចុងរដូវកាលនេះ កីឡាករអេស្ប៉ាញ Marco Asensio កំពុងតែធ្វើឲ្យ​កម្រើកសារជាថ្មី នៃប្រជាប្រិយភា​ព របស់គេ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារបាល់​ទាត់​នាពេលបច្វុប្បន្ននេះ។

មតិយោបល់