ព្រះសីហនុៈ តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំ ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារីជនជាតិខ្មែរឥស្លាម ជាកម្មការីនីរោងចក្រម្នាក់ ស្លាប់ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្ក ពាក់លេខភ្នំពេញ២E ០១២៦ ធ្វើដំណើរចូលទៅក្រុងព្រះសីហនុ (អ្នកបើកបរគេចខ្លួនបាត់) មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ១G ៦៨២៩ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះសុះ ខយ៉ាស់ ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ស្លាប់ភ្លាមៗនៅកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង រួចធ្វើការវាស់វែង និងដកហូតវត្ថុតាងយកទៅរក្សាទុក នៅអធិការស្រុក ដើម្បីដោះស្រាយតាមនិតីវិធី ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់