ព័ត៌មានកីឡា

លទ្ធផលគ្រាប់ការប្រកួតវគ្គ ១៦ ក្រុម ពានរង្វាន់ Hun Sen Cup

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៨ (Hun Sen Cup 2018) បានបញ្ជាប់វគ្គ ១៦ ក្រុមចុងក្រោយ ថ្នាក់ខេត្ត កាលពីម្សិលមិញ ដើម្បីស្វែងរក ៨ ក្រុមឈានទៅវគ្គបន្ទាប់។

ក្រុមដែលទទួលជ័យជម្នះក្នុងការប្រកួត នឹងត្រូវឡើងទៅវគ្គ ៨ ក្រុម រួមមាន ខេត្តមណ្ឌលគីរី, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ក្លិបគិរីវង់ សុខសែនជ័យ, ក្លិបមឈ្ឍមណ្ឌលកំចាត់មីនកម្ពុជា (សុីម៉ាក់), យុវជនសាលាបាល់ទាត់ជាតិបាទី នឹងខេត្តកំពត ។

គួរំលឹកថា មានតែក្រុមចំនួន ៤ នាថ្នាក់ខេត្តនេះប៉ុណ្ណោះ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត នឹងទទួលបានសិទ្ធិលេងវគ្គ ១៦ ក្រុមចុងក្រោយថ្នាក់ជាតិ(ក្រុមដែលនៅក្របខណ្ឌកំពូលកម្ពុជា) នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងដោយប្តូរទឹកដី ( Home & Away )៕

ខាងក្រោមនេះជាលទ្ធផលសរុបគ្រាប់ការប្រកួត៖

មតិយោបល់