ព័ត៌មានកីឡា

ដំណឹង​ល្អ  ការ​ប្រកួត​នៅ La Liga ​នឹង​មាន​ Live ​នៅ​លើ Facebook ​តែ​ម្ដង

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​នៅ​លីគ La Liga ​របស់​អេស្ប៉ាញ ​ដោយ​សហព័ន្ធ​មួយ​នេះ​បាន​ចេញ​មក​បញ្ជាក់​ថា​ការ​ប្រកួត​ខ្លះ​នឹង​មាន​ការ Live ​នៅ​លើ Facebook Page La Liga ​ផ្ទាល់​តែ​ម្ដង។

នៅ​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ពាន​រង្វាន់ Copa del Rey ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន Live ​នៅ​លើ Facebook Page ​ផ្លូវ​ការ​របស់​ពួកគេ​ម្ដង​មក​ហើយ ក្រោយ​ពី​មាន​ការ​ឯកភាព​គ្នា​សាកល្បង Live ។ យ៉ាងណាមិញ ​ក្រោយ​ពី​មាន​ការ​ជោគជ័យ​ចំពោះ​ការ Live ​នោះ ​ពេល​នេះ​ពួកគេ​បាន​កំណត់​យក​ការ​ប្រកួត​ក្នុង​លីគ​កំពូល La Liga ​ខ្លះ​មក Live ​នៅ​លើ Facebook ​ចែក​ជូន​អ្នក​គាំទ្រ​បាន​ចូល​ទស្សនា​ដែរ​ហើយ។ ដោយ​ការ​ទស្សនា​នោះ ​នឹង​មិន​អស់​លុយ​អ្វី​នោះ​ទេ ព្រោះ Free ​នៅ​លើ Facebook ​ផ្ទាល់​តែ​ម្ដង។

សូម​បញ្ជាក់​ថា​ការ​សាកល្បង​នេះ​មាន​ឡើង​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ​ដោយ​ពួកគេ​ Live ​ទៅ​លើ​ការ​ប្រកួត​បាល់ទាត់​នារី​នៅ​អេស្ប៉ាញ។ ខណ:​ដែល​រដូវកាល​នេះ​វិញ ​ក្រោយ​ពី​ជោគជ័យ​នៅ​ពាន Cup ​មក ពួកគេ​បាន​សម្រេច​យក​ការ​ប្រកួត​នៅ​លីគ​កំពូល​ខ្លះ​មក​ Live ​នៅ​លើ Facebook ​តែ​ម្ដង៕

មតិយោបល់