មី គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាងាយស្រួលក្នុងការចម្អិន និងមានរសជាតិឆ្ងាញ់ពិសារ។ តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ ២០១៥ បានបង្ហាញថា នៅតាមបណ្តោលប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌូនេស៊ី និងជប៉ុន មានអ្នកប្រើប្រាស់មីកញ្ចប់ច្រើនបំផុតនៅលើពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ តាមការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានមីកញ្ចប់មិនល្អសម្រាប់សុខភាពនោះឡើយ ជាពិសេសប្រសិនបើអ្នកទទួលទានតែមីកញ្ចប់សុទ្ធ។
១.មិនងាយរំលាយ
មីកញ្ចប់ មិនងាយនឹងរំលាយដូចអាហារដទៃទៀតឡើយ ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវចំណាយពេលច្រើនម៉ោង ក្នុងការបំបែក។ ប្រសិនបើអ្នកញ៉ាំលឿនពេក វានឹងរំខានដល់កម្រិតជាតិស្ករក្នុងឈាម និងការបញ្ចេញអាំងស៊ុយលីន។
មិនតែប៉ុណ្ណោះ ប្រសិនបើមីស្ថិតនៅក្នុងរាងកាយយូរពេក វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារស្រូបយកសារធាតុគីមី ដែលបង្កឲ្យកើតជំងឺមហារីក ហឺត ថប់អារម្មណ៍ និងរាករូស ជាដើម ។
២.ហានិភ័យនៃជំងឺបេះដូង
ការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី American Journal បានរកឃើញថា ស្ត្រីដែលទទួលទានមីកញ្ចប់ ច្រើនជាងពីរដងក្នុងមួយសប្តាហ៍ មានចំនួន ៦៨ភាគរយ ហាក់ដូចជាវិវត្តទៅរកជំងឺមេតាប៉ូលីល ជាងស្ត្រីផ្សេងទៀត។
ជំងឺមេតាប៉ូលីស អាចបណ្តោលឲ្យអ្នកធាត់លើសទម្ងន់ សម្ពាធឈាមឡើងខ្ពស់ ហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឬជំងឺដាច់សរសៃឈាមខួរក្បាល។
៣.ផ្ទុកអំបិលខ្ពស់
ការទទួលទានអំបិលច្រើនពេក អាចប៉ះពាល់ដល់សុខភាពទូទៅរបស់យើង ហើយមីកញ្ចប់ក៏ស្ថិតនៅក្នុងលក្ខខណ្ឌមួយនេះដែរ។ ការសិក្សាកាលពីឆ្នាំ ២០១៤ បានបង្ហាញថា ការទទួលទានសូដ្យូម អាចបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់ និងជំងឺបេះដូង។
ជាធម្មតាក្នុងមីមួយកញ្ចប់ មានផ្ទុកជាសូដ្យូមយ៉ាងហោចណាស់ ២,៧០០ មីលីក្រាម ខណៈដែលអ្នកជំនាញណែនាំឲ្យទទួលទានជាតិសូដ្យូមត្រឹមតែ ២,៣០០មីលីក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ (ហើយសម្រាប់ ១,៥០០មីលីក្រាម សម្រាប់អ្នកដែលមានជំងឺ)។
៤.មានផ្ទុកសារធាតុ MSG
សារធាតុ glutamate mononodium glutamate ហៅកាត់ថា MSG គឺជាសារធាតុដែលគេប្រើដើម្បីឲ្យមីមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែ សារធាតុគីមីមួយនេះ អាចបង្កឲ្យអ័ម៉ូន estrogen របស់មនុស្សស្រីមានការប្រែប្រួល ដែលបណ្តោឲ្យកើតជំងឺមហារីកសុដន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងប៉ះពាល់ដល់ខួរក្បាលទារកក្នុងផ្ទៃ។
ដូច្នេះហើយ ដើម្បីកាត់បន្ថយផលប៉ះពាល់ អ្នកត្រូវទទួលទានមីលាយជាមួយនឹងបន្លែ ស៊ុត សាច់ ហើយក្នុងរយៈពេលមួយសប្តាហ៍ទទួលទានត្រឹមតែ ២កញ្ចប់បានហើយ៕
ដកស្រង់ពី៖ soha
មតិយោបល់