កាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២១ ឆ្នាំ បានយកឈ្នះលើ ក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម ២១ ឆ្នាំ ដោយលទ្ធផល ១ទល់០ នាប្រទេសប្រ៊ុយណេ ក្នុងពានរង្វាន់ស្តេចស៊ុលតង់ 2018 Hassanal Bolkiah Trophy នៃពូល B ។
អ្វីដែលគួឲ្យកត់សំគាល់នោះគឺ ក្រុមជម្រើសជាតិថៃ ដែលស្ថិតនៅពូល A ត្រូវបានជ្រុះចេញពីពានរង្វាន់មួយនេះ បន្ទាប់ពីធ្វើការប្រកួត ៣ លើក មិនដែលឈ្នះ បានត្រឹមស្មើ ២ នឹងចាញ់ ១ ជាហេតុធ្វើឲ្យ មីយ៉ាន់ម៉ា និងទីម័រខាងកើត ឡើង ខណៈដែលពូល B ក្រុមដែលត្រូវឡើងមាន សិង្ហបុរី និង កម្ពុជា ។
នៅវគ្គពាន់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា នឹងត្រូវជួប មីយ៉ាន់ម៉ា ដែលជាក្រុមលេខ១ នៃពូល A សម្រាប់ថ្ងៃប្រកួតគ្រោងធ្វើឡើង នាវេលាម៉ោង ៧:១៥ នាទីដំណាលគ្នា ជាមួយ សិង្ហបុរី នឹង ទីម័រខាងកើត ដែរគឺថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨៕


មតិយោបល់