កាលពីល្ងាចថ្ងៃសៅរ៍ ទី ១០ ខែកុម្ភ: កីឡាករប្រដាល់គុនខ្មែរ បឺត សង្ឃឹម បានផ្តួល នួន រ៉ាថេន ដោយទាត់មួយជើងចំកញ្ចឹងករ ធ្វើឲ្យបោះបង់ការប្រកួតនៅ ពាក់កណ្តាលទឹកទី ១ នឹងបានឈានទៅវគ្គបន្ត(១៦នាក់) នៃពានរង្វាន់ TV5 Knock Out Series By Kcement រដូវកាលទី ២។
រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ៕
មតិយោបល់