ព័ត៌មានកីឡា

Pogba មចង់ចាកចេញពី Man Utd

ខ្សែបម្រើស្បែកខ្មៅបារាំង Paul Pogba ដូចជាមិនចង់បន្តអាជីពជាមួយក្រុម​បិសាចក្រហម Manchester United ទៀតឡើយ ក្រោយពីរូបគេនៅតែមិន​ពេញ​ចិត្តចំពោះទម្រង់លេងរបស់លោក Jose Mourinho ។

នេះមិនមែនជាលើកទី១ឡើយ ដែល Pogba មិនពេញចិត្តចំពោះទមរង់លេងរបស់​លោក Jose Mourinho ខណ:រូបគេចង់ចាកចេញ បើគ្រូបង្វឹករហស្សនាម Special One រូបនេះ មិនកែទម្រង់លេងដូចក្រុមជម្រើសជាតិបារាំងទេនោះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Paul Pogba មិនចង់បន្តអាជីពជាមួយក្រុមបិសាចក្រហម Manchester United ទៀតឡើយ។

Pogba ចង់ឲ្យលោក Mourinho ប្រើទម្រង់លេងដូចក្រុមជម្រើស​ជាតិបារាំង ៤-៤-២ ដែលប្រសើរបំផុតសម្រាប់ការលេងរបស់រូបគេ និងមិត្តរួមក្រុម​ឯទៀត ក៍ប៉ុន្តែលោក Mourinho នៅបន្តប្រើក្បួន ៤-៣-៣ ជាហេតុធ្វើឲ្យក្លិបលេង​មិនទទួលបានជោគជ័យឡើយ។ ក្នុងនោះដែរ កីឡាករដែលជួយបារាំងឈ្នះពាន World Cup រូបនេះ អាចនឹងចាកចេញពី Man Utd ប្រសិនបើក្លិបនៅ​មិនអាច​ជោគជ័យ ពោលលោក Mourinho មិនប្តូរក្បួនលេងទេនោះ ខណ: Pogba កំពុងត្រូវបានក្លិបធំៗជាច្រើនចង់បានផងនោះ។

ដូច្នេះហើយ Paul Pogba កំពុងគំរាមចាកចេញពីក្រុមបិសាចក្រហម Manchester United ប្រសិនបើគ្រូបង្វឹកលោក Jose Mourinho នៅបន្ត​ដឹកនាំបែបនេះនោះ។

មតិយោបល់