ព័ត៌មានកីឡា

Buffon កំពុងត្រូវក្លិប៣ ប្រជែងគ្នា

អ្នកចាទីដៃស្អិតអ៊ីតាលី Gianluigi Buffon ថ្វីបើសម្រេចបញ្ចប់អាជីព​ ជាមួយក្រុម​សេះបង្កង់​ Juventus មែន តែកីឡាកររូបនេះ កំពុងត្រូវបានក្លិបបាល់ទាត់ធំៗ៣ នៅអឺរ៉ុបផ្តល់ឱកាសឲ្យពាក់ស្រោមដៃបន្តទៀត។

បើតាមការវុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Gianluigi Buffon អាចនឹងមិនព្យួរស្រោមដៃឡើយ ប្រសិនបើរូបគេសម្រេចចិត្តទៅចូលរួមជាមួយក្លិប​បាល់ទាត់ណាមួយ កនងចំណោមក្លិប៣ ដែលចាប់អារម្មណ៍ចង់បាននោះ។ ក្នងនោះដែរ ក្លិបធំៗទាំង៣ នោះរួមមានដូចជា ហង្សក្រហម Liverpool, ជើងឯក Premier League មេឃខៀវ Manchester City និងក្រុមជើងឯកបារាំង League1 Paris Sanit Germain ។

ក្រុមទាំងបីនេះ ហាក់មិនចង់ឲ្យ Buffon បោះស្រោមដៃចោលឡើយ​ ព្រោះថាពួកគេស្តាយសមត្ថភាព របស់អ្នកចំទីល្អ កម្រ​រកបានរូបគេ​ ដោយចង់ផ្តល់កាសឲ្យ ដោយមិនគិតពីវ័យឡើយ។ យ៉ាងណាវិញ ការបន្ត ឬមិនបន្តលេង អាស្រ័យលើ Buffon ម្នាក់គត់ ថារូបគេយល់ព្រមផ្លាស់ទៅកាន់ក្លិបណាមួយ ឬត្រូវបញ្ចប់អាជីព ត្រឹមជាមួយក្រុម​សេះបង្កង់ Juventus នេះ។

ដូច្នេះហើយ ក្រុម Liverpool, Manchester City និង Paris Sint Germain កំពុងក្តៅគគុកចង់បាន Gianluigi Buffon ដោយរង់ចាំតែការសម្រេចចិត្តចុង​ក្រោយរបស់អ្នកចាំទីអ៊ីតាលីរូបនេះប៉ុណ្ណោះ។

មតិយោបល់