ព័ត៌មានកីឡា

វីរបុរស Man Utd និយាយថា Roma ជាក្រុមមិនគួរធ្វេសប្រហែសឡើយ

បន្ទាប់ពីមកទស្សនាការប្រួតផ្ទាល់ Manchester Derby រួចមកអតីតគ្រូបង្វឹក​ដ៍​ឆ្នើមរបស់ក្រុមបីសាចក្រហម Manchester United លោក Sir Alex Ferguson មិនបន្តទស្សនាការប្រកួតដ៍ធំរវាង Manchester City ជាមួយ Liverpool នៅជើងទី២ Champion League ឡើយ​ លោកបែរជាទៅទស្សនា​ការប្រកួតនៅអ៊ីតាលីរវាងក្រុម Roma និងក្រុម Barcelona វិញ។

ជាក់ស្តែងណាស់ ក្រោយចប់ការប្រកួត ដែល Roma បានទម្លាក់ក្រុម Barcelona ឲ្យជ្រុះចេញពី Champion League ត្រឹមវគ្គ៨ក្រុមចុងក្រោយនោះ​ដែរ អតីតគ្រូបង្វឹកក្រុមបីសាចក្រហម Manchester Unitd រូបនេះ បានសរសើរ​មិនដាច់ពីមាត់ពីទម្រង់លេងរបស់ក្រុម Roma ។ ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា លោក Sir Alex Ferguson បាននិយាយថា៖ Champion League ឆ្នាំនេះ គួរកុំមើលរំលង​ក្រុម Roma ឲ្យសោះ។

លោកបានបន្តទៀតថា៖ Roma ពិតជាធ្វើ​ឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពួកគេអាចវាយបកទម្លាក់ក្រុម​ខ្លាំងដូច Barcelona វិញបាន។ មនុស្សគ្រប់គ្នា នៅមុនការប្រកួតនេះ សុទ្ធតែចាប់​អារម្មណ៍លើការប្រកួតរវាង Man City និង Liverpool ដោយមើលរំលង Roma ដោយពួកគេគិតថា Roma ច្បាស់ណាស់ជ្រុះចេញពី Champion League ហើយ។

ក៍ប៉ុន្តែ Roma បានធ្វើឲ្យភ្ញាក់ផ្អើលទៅវិញ នៅពេលការប្រកួតចាប់ផ្តើម ព្រោះថា Roma លេងបានយ៉ាងល្អ ខុសពីការស្មានរបស់យើងទៅវិញ ធ្លាប់តែ Barcelona លេងបាល់គ្របដណ្តប់ក្នុងទីលាន ហើយលេងបាល់ខ្លីល្អ តែការប្រកួតនេះវិញ មិនមែន Barcelona ឡើយ គឺ Roma ទៅវិញទេ ដែលលេងបានល្អ បង្កើយឱកាសរកគ្រាប់បាល់ច្រើនលើកច្រើនសារ ធ្វើឲ្យ Barcelona មិនសូវមានឱកាសនៅមុខទីរបស់ខ្លួនឡើយ ពោល Roma លេងយប់មិញនេះ គឺល្អជាង Real Madrid លេងជាមួយ Brcelona ទៅទៀត។ លោក Ferguson បានបន្តទៀតថា៖ ប្រសិនបើ Roma នៅតែមានទម្រង់លេងល្អបែបនេះទៀតនោះ ឆ្នាំនេះ ក្រុមដែលឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់ គួរកុំមើលរំលង Roma ឡើយ ត្រូវតែប្រយ័ត្នឲ្យ​បានខ្ពស់បំផុត។

យ៉ាងណាវិញ លោក Sir Alex Ferguson គ្រាន់តែសរសើរ Roma ប៉ុណ្ណោះ លោកមិនបាននិយាយថា​ ក្រុមអ៊ីតាលីមួយនេះ មានសង្ឃឹមឈ្នះ Champion League ឡើយ។

មតិយោបល់