ក្រោយពខកខានមិនបាននាំយកខ្សបម្រើប្រយុទ្ធស្លាបអាល់សេរ៉ី Riyad Mahrez កាលពីខែមករា កន្លងមក នៅពេលនេះ ក្រុម Manchester City កំពុងតែទទួលបានភ្លើងខៀវ ពីការនាំយកនៅក្នុងពេលឆាប់ៗនេះ។
បើតការចុះផ្សាយបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Manchester City ទទួលបានលទ្ធផលវិជ្ជមានហើយ ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធស្លាបដ៍ឆ្នើមរបស់ក្រុម Leicester City គឺកីឡាករ Riyad Mahrez ។ ជាការពិតណាស់ តម្លៃ ៧៥លានផោន ដែល Man City ដាក់ទិញ Mahrez នោះ បានធ្វើឲ្យក្រុម Leicester City មិនរុញរាក្នុងការលក់កីឡាករ អាល់សេរ៉ីរូបនេះឡើយ។
ថ្វីបើ Mahrez រដូវកាលនេះ ហាក់មិនល្អ ដូចប៉ុន្មានរដូវកលមុនក្តី ក៍ប៉ុន្តែ ក្រុម Manchester City នៅតែចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ដដែល ព្រោះថា Mahrez មានសមត្ថភាពល្អ និងអាចជួយ Man City ឲ្យប្រសើរជាងមុនបាន។ ម្យ៉ាងវិញទៀតនោះ ការតម្លើងថ្លៃទិញ Mahrez នេះដែរ ដោយសារតែ ក្រុមរបស់លោក Pep Guadiola ហាក់បរាជ័យក្នុងការទិញ Isco ពី Real Madrid ដោយបង្វែរមកទិញ Mahrez វិញ។
ដូច្នេះហើយ ក្រុម Manchester City កំពុងទទួលបានភ្លើងខៀវ ក្នុងការទិញយកខ្សែបម្រើប្រយុទ្ធអាល់សេរី Riyad Mahrez ក្នុងតម្លៃ ៧៥លានផោនពីក្រុម Leicester City ។
មតិយោបល់