ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃ អង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារព្រែកលាបខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវកាហ្វេនិង ទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។
ក្នុងនោះសមត្ថកិច្ចបានយកគំរូចំនួន ៥៣គំរូ ដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើគ្រប់មុខ បន្លែគ្រប់មុខ បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ។ ជាលទ្ធផល បានរកឃើញមានសារធាតុគីមីហាមឃាត់មាមផ្ទុកលើមើមឆៃថាវ៕
មតិយោបល់