កណ្តាលៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ ផល សារុន ហៅទិច ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្ន ភូមិវាល ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិវាល ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាលតាមដីកាលេខ៣៥៩ ដក បចខ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្ដាល៕
ព័ត៌មានជាតិ
មតិយោបល់