ព័ត៌មានកីឡា

Jurgen Klopp ចង់ជួបម្តាយ Dembele ទាក់ទងនឹងការផ្ទេរកីឡាករវ័យក្មេង​បារាំងរូបនេះ

លោក Jurgen Klopp បានប្រើប្រាស់យុទ្ធសាស្ត្រតាមក្រុម Paris Saint Germain ហើយ ដោយព្យាយាមទាក់ទង ឪពុកម្តាយរបស់កីឡាករ ដើម្បី​ធ្វើឲ្យ​មានការដោះដូរកីឡាករកើតឡើង នារដូវក្តៅនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យឹងថា លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្ស្រហម Livepool កំពុងរកវិធី ក្នុងការ​ផ្ទេរ យកកីឡាករវ័យក្មេងបារាំង Ousmane Dembele ពីក្រុម Barcelona នៅរដូវកាលក្រោយនេះ។ ក្នុងនះដែរ លោក Klopp កំពុងតែព្យាយាម ជួបផ្ទាល់ជា​មួយម្តាយរបស់ Dembele ដើម្បីធ្វើការបញ្ចុះបញ្ចូលឲ្យគាត់ជួយ ណែនាំកូនប្រុស​របស់គាត់ឲ្យយល់ព្រមផ្លាស់មកកាន់ Anfield ។

ជាការពិតណាស់ Liverpool ចាប់អារម្មណ៍ចង់បាន Ousmane Dembele យ៉ាងខ្លាំង ក្រោយពីបាត់បង់ Philippe Coutinho ដោយរង់ចាំតែរដូវកាលដោះដូរកីឡាករមកដល់ប៉ុណ្ណោះ។ ក្រឡេកទៅក្រុម Barcelona ឯណោះវិញ កន្លងមកនេះ ក៍មានពាក្យចរចាមអារាម​ជាច្រើន ក្នុងការលក់ Dembele ចេញផងដែរ ប្រសិនបើក្លិបអេស្ប៉ាញមួយនេះ អាចទិញបាន Antoine Griezmann ឬកីឡាករថ្មីណាម្នាក់ ដែលសាកសមជា​ដៃ​គូរបស់ Lionel Messi បាននោះ។

យ៉ាងណាវិញ ក្រុមហង្សក្រហម Liverpool បានត្រៀមរួចហើយ ក្នុងការទាក់ទងទាំងជាមួយក្រុម Barcelona, ជាមួយ Ousmane Dembele និងជាមួយម្តាយរបស់កីឡាករបារាំងរូបនេះផ្ទាល់ ដើម្បី​ឈានទៅរកការផ្ទេរនៅក្នុងរដូវក្តៅខាងមុខនេះ។

មតិយោបល់