ព័ត៌មានកីឡា

Mourinho៖ ខ្ញុំចង់កសាងសមិទ្ធិផល របស់លោក Ferguson ឡើងវិញ

អ្នកចាត់ការទូទៅរបស់ក្រុមបីសាចក្រហម Manchester United លោក Jose Mourinho បានប្រាប់ ESPN ថា លោកចង់ដឹកនាំក្រុម ក្នុងរយ:ពេល ១៥ឆ្នាំបន្តទៀត ដើម្បីកសាងឡើងវិញនូវសមិទ្ធផល របស់អតីតគ្រូបង្វឹក ដ៍ឆ្នើម Sir Alex Ferguson ។

ក្រោយពីការបញ្ចប់អាជីព របស់លោក Sir Alex Ferguson រួចមក ក្រុមបីសាចក្រហម Manchester United ធ្លាក់កូដយ៉ាងខ្លាំង​ ក្នុងប្រវត្តិសាស្ត្រក្លិប។ យ៉ាងណាវិញ លោក Jose Mourinho ដែលជាគ្រូបង្វឹកទើបដឹកនាំបាន ១រដូវកាល បាននិយាយថា លោកចង់បន្ត ដឹកនាំក្លិប ក្នុងរយ:ពេលពេល ១៥ឆ្នាំទៀត ដូចលោក Ferguson ដែរ ព្រោះថា អ្នកចាត់ការរូបនេះចង់ ធ្វើឲ្យ Man Utd វិលទៅរកភាពខ្លាំងដូចដើមវិញ។ ជាការពិតណាស់ ក្នុងការដឹកនាំ ១រដូវកាកកន្លងមក Man Utd បានឈ្នះពាន ២គឺ Community Shield និង Europa League ដែលនេះសបញ្ជាក់នូវសមិទ្ធផល លើកដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ម្យ៉ាងវិញទៀត តាមរយ:ការទិញកីឡាករថ្មី ជាច្រើនរូបដែលពោរពេញទៅដោយ សមត្ថភាព Man Utd អាចនឹងមានការប្រែប្រួលច្រើន ជាងរដូវកាលមុន។ ក្នុងនោះដែរ លោក Jose Mourinho បាននិយាយថា ការធ្វើឲ្យ Man Utd វិលទៅរកធាតុដើម ដូចកាលជំនាន់លោក Sir Alex Ferguson គឺមិនងាយស្រួលឡើយ។ លោកបានបន្ថែមទៀតថា ប្រសិនបើចង់ឲ្យ Man Utd ដូចដើមវិញនោះ លោកត្រូវការរយ:ពេល ១៥ឆ្នាំឆ្នាំទៅមុខទៀត ព្រោះថា នៅពេលថ្មីៗ Man Utd ខ្លាំង ក៍ក្រុមមួយចំនួន ហាក់មិនខ្លាចដូចមុនឡើយ។

ដូច្នេះហើយ ពេលវេលាគឺសំខាន់ខ្លាំងណាស់ ដើម្បីស្ថាបនាក្លិបឡើងវិញ ស្របទៅតាមសមត្ថភាពរបស់អ្នកចាត់ការក្លិប។ លោក Mourinho បាននិយាយនៅក្នុងសម្តីចុងក្រោយរបស់លោកថា មិនដល់ ១៥ឆ្នាំទេ​ ប្រសិនបើលោកដឹកនាំ នោះ Man Utd នឹងវិលទៅរកអតីតកាល ដ៍ខ្លាំងក្លាដូចជំនាន់លោក Sir Alex Ferguson វិញ។

មតិយោបល់