គិតត្រឹម ២ប្រកួតប៉ុណ្ណោះ ខ្សែប្រយុទ្ធឆ្នើម របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane អាចរកគ្រាប់បាល់បានដល់ទៅ ៥គ្រាប់រួចស្រេចទៅហើយ។
៥គ្រាប់ដែល Harry Kane ស៊ុតឲ្យក្រុមជម្រើសជាតិអង់គ្លេសនេះដែរ បានធ្វើឲ្យកីឡាករឆ្នើមរូបនេះ ឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន នៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ World Cup នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងណាស់ ការទម្លាយសំណាញ់ទី ៣គ្រាប់ក្នុងជំនួបជាមួយ ប៉ាណាម៉ា និង២គ្រាប់ជាមួយ ទុយនេស៊ី បានបង្ហាញឲ្យឃើញថា Harry Kane បានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ ដែលល្អបំផុត នាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ Kane បាននាំក្រុមអង់គ្លេស ឲ្យកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយហើយ ប្រសិនបើ កីឡាកររូបនេះ នៅតែបន្តស៊ុតចូលបែបនេះទៀត ច្បាស់ណាស់ រូបគេអាចឈ្នះស្បែកជើងមាស ក្នុងព្រឹត្តិការណ៍ពិភពលោកផងដែរ។
គួរបញ្ជាកផងដែរថា Harry Kane ស៊ុតបាន ៥គ្រាប់ ខណៈ Cristiano Ronaldo និង Romelu Lukaku ស៊ុតបានម្នាក់ ៤គ្រាប់ ដែលនេះគឺជាសមរភូមិ ក្តៅរវាងកីឡាករដណ្តើមស្បែកជើងមាស ក្នុងឆ្នាំនេះ។
https://www.youtube.com/watch?v=UjHI163pCi0
មតិយោបល់