ព័ត៌មានអន្តរជាតិ

លោក Erdogan ប្រកាសឈ្នះឆ្នោតអាណត្តិទី២ សម្រាប់តំណែងប្រធានាធិបតីតួកគី

តួកគីៈ មេដឹកនាំគណបក្សអភិរក្សនិយមរបស់ប្រទេសតួកគី លោក Recep Tayyip Erdogan បានទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅក្នុងប្រទេស សម្រាប់ជុំទីមួយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

លោក ​Sadi Guven​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាននិយាយថា លោកប្រធានាធិបតី Erdogan បានទទួលសម្លេងគាំទ្រភាគច្រើន ក្នុងចំណោមសម្លេងឆ្នោត ដែលមានសុពលភាពទាំងអស់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបញ្ជាក់ថា លោក Erdogan ទទួលបានសម្លេងគាំទ្រចំនួន ៥៣% ​ជា​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ប្រមាណ​៩៩% ​នៃ​មណ្ឌល​បោះឆ្នោត​ទាំងអស់ ខណៈគូប្រជែងលោក Muharrem Ince ទទួលបានសម្លេង ៣១% ប៉ុណ្ណោះ។

យ៉ាងណាមិញគណបក្សប្រឆាំង មិនទាន់បានទទួលស្គាល់លទ្ធផលជាផ្លូវការនៅឡើយទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងបន្តការប្រកួតប្រជែងលើលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន បើទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ៕

After coup nightly demonstartion of president Erdogan supporters. Istanbul, Turkey, Eastern Europe and Western Asia. 22 July,2016

មតិយោបល់