ព័ត៌មានកីឡា

ជប៉ុន ជាក្រុមអាស៊ីតែមួយគត់ ដែលឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ

ថ្វីដ្បិតតែ ជប៉ុនរងបរាជ័យក្រោមថ្វីជើង ប៉ូឡូញ ១-០ ក្តី តែលទ្ធផលនេះ មិនអាចរុញជប៉ុនឲ្យហាលអាវឡើយ ក្រោយពេលកូឡុំប៊ី យកឈ្នះ សេណេហ្គាល់ ១-០ ដូចគ្នាធ្វើឲ្យកូឡុំប៊ី និងជប៉ុន ដឹកដៃគ្នា ឡើងទៅកាន់វគ្គបន្ទាប់ទៀត។

យ៉ាងណាវិញ បើយើងក្រេកមើលក្រុមជម្រើសជាតិជប៉ុនវិញ ពិតជាអស្ចារ្យខ្លាំង​ណាស់ ក្នុងនាមជាក្រុមតំណាងឲ្យប្រជាជាតិអាស៊ី ដែលបានឡើងទៅកាន់វគ្គ ១៦​ក្រុមចុងក្រោយ ខណៈក្រុមអាស៊ី ៤ផ្សេងទៀត មានកូរ៉េខាងត្បូង, អារ៉ាប៊ី សាអូឌីត, អ៊ីរ៉ង់ និងអូស្ត្រាលី សុទ្ធសឹងហាវអាវ ត្រឡប់ទៅស្រុកវិញ។ ការចាញ់ប៉ូឡូញ ពិតជាធ្វើឲ្យជប៉ុន អាចគ្រោះថ្នាក់ខ្លះដែរ ក៍ប៉ុន្តែ លទ្ធផលចាញ់របស់ជប៉ុន មានគ្រាប់បាល់តិចពេក ស្របពេលដែលសេណេហ្គាល់វិញ ចាញ់ដូចគ្នា តែត្រូវត្រឡប់​ទៅស្រុកវិញ បើទោះបីជាមានពិន្ទុស្មើ​ ៤ពិន្ទុដូចគ្នា ជាមួយជប៉ុនក្តី។ ជប៉ុនវគ្គបន្ទាប់ត្រូវជួបក្រុម ជើងខ្លាំង ប៊ែលហ្ស៊ិក ខណៈកូឡុំប៊ី ត្រូវជួបអង់គ្លេស ដែលជារឿងមិនងាយស្រួលឡើយ សម្រាប់ជប៉ុន នាវគ្គ ១៦ក្រុមចុងក្រោយនេះ។

ដូច្នេះហើយ ជប៉ុន គឺជាក្រុមអាស៊ី តែមួយគត់ដែលបានឡើង ទៅកាន់វគ្គ ១៦ក្រុម​ចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្ស៊ី ក្រោយពីក្រុមអាស៊ី ៤ផ្សេងទៀត បានជ្រុះចេញអស់ហើយ។

https://www.youtube.com/watch?v=I-ktE0ZxkJU

មតិយោបល់