ព័ត៌មានកីឡា

Ronaldo ណែនាំកីឡាករ២រូប មកចាប់ដៃគូជំនួស Benzema និង Bale

កំពូលខ្សែប្រយុទ្ធ អន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo បានណែនាំ ឲ្យ​ក្រុមអធិរាជស Real Madrid ទិញយកកីឡាករ២រូបមកចាប់ដៃគូ ជាមួយរូបគេ​នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Cristiano Ronaldo បានណែនាំដៃគូថ្មី២រូប ឲ្យក្រុម Real Madrid ទិញមកកាន់ Bernabeu ដើម្បី​ជំ​នួសតំណែងរបស់ Karim Benzema និង Gareth Bale ។ កីឡាករ២រូបដែល​ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ចង់ចាប់ដៃគូជាមួយនៅរដូវកាលក្រោយ​នេះគឺ ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រមហម Liverpool និងខ្សែបម្រើប្រយុទ្ធប៊ែល​ហ្ស៊ិក Eden Hazard របស់ក្រុមតោខៀវ Chelsea ។

ជាការពិតណាស់ កីឡាករទាំង២រូបនេះ កំពុងឡើងជើងយ៉ាងខ្លាំង រហូតធ្វើឲ្យក្លិបបាល់ទាត់ធំៗ ជាច្រើនចាប់អារម្មណ៍ចង់បានកីឡាករឡើងជើងទាំង​២យ៉ាងខ្លាំង។ ក្នុងនោះដែរ Ronaldo មើលឃើញថា Benzema និង Bale ហាក់ធ្លាក់ទម្រង់យ៉ាងខ្លាំង មិនដូចជំនាន់ BBC ប៉ុន្មានឆ្នាំមុនឡើយ ជាហេតុធ្វើឲ្យ ក្រុមអធិរាជស Real Madrid ត្រូវតែផ្លាស់ប្តូរនៅរដូវកលក្រោយនេះ។ សម្រាប់ Ronaldo បានមើលឃើញថា Mohamed Salah និង Eden Hazard ច្បាស់ជាអាចជំនួសកន្លែងនេះបាន។

ដូច្នេះហើយ Cristiano Ronaldo ចង់ឲ្យក្រុម Real Madrid នាំយក Mohamed Salah និង Eden Hazard មកជំនួសតំណែង Karim Benzema និង Gareth Bale ដែលកំពុងធ្លាក់ជើង។

មតិយោបល់