ប្រេស៊ីល នៅតែមិនអាចបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានដដែល ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមប៊ែលហ្ស៊ិក ២-១ ខណៈក្រុមមាន់គកបារាំង បានយកឈ្នះក្រុមអ៊ុយរ៉ាហ្គាយ ក្នុងលទ្ធផល ២-០ ។
គិតត្រឹមការប្រកួតនេះ ក្រុមដែលមកពីតំបន់អាមេរិកឡាទីន បានជ្រុះចេញអស់ហើយ ក្រោយពីក្រុមនៅតំបន់អឺរ៉ុប ជម្រុះឲ្យជ្រុះម្តងមួយម្តងមួយ ចាប់តាំងពីវគ្គចែកពូលរហូតដល់វគ្គ ៨ក្រុមចុងក្រោយ។ យ៉ាងណាវិញ ប្រេស៊ីល ជាក្រុមដែលគេរំពឹងថា នឹងឈ្នះ World Cup នៅឆ្នាំនេះនោះ បានជ្រុះចេញយប់មិញនេះហើយ ដោយត្រូវក្រុមកំពុងឡើងជើងប៊ែលហ្ស៊ិក ទម្លាក់ក្នុងលទ្ធផលប្រផិតប្រផើយ ២-១ ។ ចំណែកបារាំងវិញ នៅមិនទាន់ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេអស់សង្ឃឹមនៅឡើយទេ ដោយពួកគេបន្តយកឈ្នះក្រុមខ្លាំងអ៊ុយរ៉ាហ្គាយក្នុងលទ្ធផល ២-០ ដែលធ្វើឲ្យក្រុមជើងខ្លាំងអឺរ៉ុបមួយនេះ ឡើយទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។
ដូច្នេះហើយ ក្រុមមន់គកបារាំង ត្រូវជួបក្រុមប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមណាមួយឈានទៅរកវគ្គផ្តាច់ព្រ័តរបន្តទៀត។
មតិយោបល់