ព័ត៌មានកីឡា

បង្ហាញខ្លួនផ្លូវការណ៍ Ronaldo ធ្វើឲ្យអ្នកគាំទ្រ Juventus មានជំនឿចិត្តខ្ពស់

ក្នុងសន្និសិទសារពត៌មានដែលកំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo ជាមួយក្រុមជើងឯកអ៊ីតាលី សេះបង្កង់ Juventus នោះ តារាស៊ុតដ៍ឆ្នើមរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅ​តំបន់ Turin មួយនេះ រំពឹងទទួលបានជោគជ័យច្រើននៅរដូវកាលក្រោយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា សម្តីមួយឃ្លារបស់ Ronaldo បានចាក់ដោតចិត្តអ្នកគាំទ្រ Juventus ចំពោះកីឡាករឆ្នើមរូបនេះ។ ជាការពិតណាស់ Ronaldo បានឆ្លើយនឹងសំណួររបស់អ្នកសារពត៌មានថា” ការមកកាន់ Juventus គឺដើម្បីបោះជំហានថ្មី ក្នុងវិថីបាល់ទាត់​ ” ដែលពាក្យនេះ បង្ហាញឲ្យឃើញថា Ronaldo មិនមែនមកបញ្ចប់អាជីពជាមួយ Juventus ឡើយ ពោលគឺកីឡាករ​រូបនេះ ចង់មកឈ្នះពានបន្តទៀត នៅអ៊ីតាលី។ គួរបញ្ជាក់ផងដែរថា Ronaldo ផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃត្រម ១០៥ លានអឺរ៉ូប៉ុណ្ណោះ ថ្វីបើតម្លៃមិនសូវថ្លៃ តែវត្តមានរបស់កំពូលកីឡាករឆ្នើមលំដាប់ពិភពលោករូបនេះ បានធ្វើឲ្យកក្រើកអ៊ីតាលីយាងខ្លាំង។

ដូច្នេះហើយ Cristiano Ronaldo នឹងបន្តធ្វើព្យុះធ្វើភ្លៀងនៅអ៊ីតាលី ជាបន្តទៀត នារដូវកាលក្រោយ ដោយរំពឹងថា ការប្រកួត Champion League ក្រុមសេះបង្កង់ Juventus នឹងល្អប្រសើរជាងមុន។

មតិយោបល់