បើតាមសារព៌ត័មាននានាបានចុះផ្សាយកាលពីយប់មិញនេះ ខ្សែបម្រើ Riyad Mahrez នឹងផ្លាស់ទៅលេងឱ្យក្លឹប Arsenal ហើយនៅរដូវកាលក្រោយនេះ ក្នុងតម្លៃខ្លួន៤២លានផោន។
Mahrez មិនព្រមបន្តកុងត្រាជាមួយក្លឹប Leicester City ទេ កាលពីពេលកន្លងទៅ ព្រោះរូបគេចង់ទៅលេងនៅក្លឹបថ្មី។ ខណៈដែលពេលនេះក្លឹបកាំភ្លើងធំ Arsenal បានដាក់តម្លៃខ្លួនទិញយក ហើយក៏សង្ឃឹមថានឹងបាន១០០%ដែរ។ មួយវិញទៀត ក្រោយពីជួយក្រុមកញ្ជ្រោងខៀវយកឈ្នះលើក្រុម Celtic កាលពីយប់មិញនេះហើយ ក៏មានដំណឹងថាកីឡាកររូបនេះបានជិះយន្ដហោះទៅទីក្រុងឡុងហើយ ដើម្បីបំពេញបែបបទក្នុងការផ្ទេរទៅ។
Mahrez ជាកីឡាករល្អជាងគេនៅលីគអង់គ្លេសកាលពីរដូវកាលមុន ហើយរូបគេបានជួយក្រុម Leicester City លើកពាន English Premier League ហើយបានទៅលេងនៅ UEFA Champions League ថែមទៀត៕

មតិយោបល់