ព័ត៌មានកីឡា

Buffon បើកឆាកនៅ PSG របូត ៤គ្រាប់

អ្នកចាំទីដៃស្អិតអ៊ីតាលី Gianluigi Buffon ហាក់ធ្វើមិនបានល្អឡើយ ក្នុងការបង្ហាញខ្លួនលើកដំបូង ឲ្យក្រុម Paris Saint Germain ដោយធ្វើឲ្យរបូត​គ្រាប់បាល់ដល់ទៅ ៤គ្រាប់ ក្នុងការប្រកួតចាញ់ក្រុម Chambly ក្នងលទ្ធផល ៤-២ ។

នេះគឺជាលទ្ធផល មិនគាប់ប្រសើរឡើយ សម្រាប់ក្រុមជើងខ្លាំង Paris Saint Germain ដែលបើកឆាកការប្រកួតមិត្តភាពមុនបើករដូវកាល ចាញ់ក្រោមថ្វីជើង​ក្រុមមិនសូវល្បីឈ្មោះ Chambly យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-២។ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍នោះគឺអ្នកចាំទី Gianluigi Buffon បានបង្ហាញវត្តមានដំបូងឲ្យ​ក្រុម Paris Saint Germain បែរជារបូតគ្រាប់បាលច្រើនបែបនេះទៅវិញ។ ជាការពិតណាស់ Buffon ទើបតែមកកាន់ Paris Saint Germain ថ្មីៗនេះ ប៉ុណ្ណោះ ខណ:ការបង្ហាញខ្លួននេះ ដើម្បីឲ្យអ្នកគាំទ្រក្លិបជើងឯកបារាំងមួយនេះ មើលពីសមត្ថភាព របស់គាត់ ក្រោយពេលផ្លាស់ចេញពី Juventus មកកាន់បារាំង​នេះ តែលទ្ធផលបែរជាមិនល្អឡើយ ដោយ Buffon ធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ​៤គ្រាប់ ហើយចាញ់ការប្រកួតទៀត។

យ៉ាងណាវិញ នេះគ្រាន់តែជាការប្រកួតមិត្តភាព ប៉ុណ្ណោះ ម្យ៉ាងកីឡាកររបស់ក្រុម Paris Saint Germain មិនទាន់ពេញជើងឡើយ ភាគច្រើនជាយុវជនខ្វះបទ​ពិសោធន៍ ជាហេតុធ្វើឲ្យ Gianluigi Buffon មិនអាចរក្សាសំណាញ់ទីបានល្អ​ឡើយ។

មតិយោបល់