សហព័ន្ធបាល់ទាត់ប្រទេសជប៉ុន កំពុងតែត្រៀមផ្លាស់ប្តូរគ្រូបង្វឹកក្រុមជម្រើសថ្មីទៀតហើយ ខណៈប្រទេសនៅតំបន់អាស៊ីមួយនេះ កំពុងចរចារជាមួយអតីតគ្រូបង្វឹកដ៍ឆ្នើមមួយរូប ដែលធ្លាប់ដឹកនាំនៅក្របខណ្ឌ Premier League របស់អង់គ្លេស។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងធ្វើការផ្លាស់ប្តូរគរូបង្វឹកថ្មី ដើម្បីពង្រឹងជប៉ុនឲ្យទទួលបានជោគជ័យច្រើនជាងពេលបច្ចុប្បន្ននេះ។ ក្នងនោះដែរ ជប៉ុនកំពុងតែទាក់ទងលោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ឲ្យដឹកនាំជម្រើសជាតិជប៉ុន ខណៈការចរចារកំពុងតែចាប់ផ្តើមឡើង។ លោក Arsene Wenger ធ្លាប់មានបទពិសោធន៍ ក្នងារដឹកនាំក្រុមនៅជប៉ុន កាលពីអតីតកាល មុនផ្លាស់ទៅដឹកនាំក្រុមកាំភ្លើងធំ Arsenal ដោយទទួលបានជោគជ័យគួរសម។ តាមរយៈបទពិសោធន៍ និងភាពល្បីល្បាញរបស់តាបារាំងរូបនេះ បើសិនជាលោកពិតជាក្លាយជាគ្រូបង្វឹកថ្មីរបស់ជប៉ុនមែននោះ ក្រុមសាំម៉ូរ៉ៃអាស៊ីមួយនេះ ច្បាស់ណាស់នឹងមានភាពរីកចម្រើនជាងមុនជាក់ជាមិនខាន។
ដូច្នេះហើយ សហព័ន្ធបាល់ទាត់របស់ប្រទេសជប៉ុន ត្រូវតែព្យាយាមបន្តិច ប្រសិនបើពួកគេចង់បានលោក Arsene Wenger មកដឹកនាំក្រុមជម្រើសជាតិជប៉ុន ខណៈលោក Wenger នៅទំនេរមិនទាន់សម្រេចចិត្តទៅដឹកនាំក្រុមណាមួយនៅឡើយនោះ។
មតិយោបល់