ព័ត៌មានកីឡា

ពិតទេ ដែល Ryan McLaughlin ផ្ទេរទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona

នៅក្នុងការបង្ហោះរូប តាមរយៈ Twitter របស់កីឡាករ Ryan McLaughlin បានឲ្យឃើញថា កីឡាកររូបនេះ បានចុះកុងត្រាជាមួយក្លិបអ្នកមានបុណ្យ Barcelona ។

ក្រោយពីមានការបង្ហោះរូបថតតាម Twitter ភ្លាមៗកន្លងមក បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា តើ ពិតទេ ដែលខ្សែការពារ Ryan McLaughlin បានផ្លាស់ទៅកាន់ក្លិប Barcelona មែននោះ។ យ៉ាងណាវិញ បើតាមការសរសេរពាក្យពេជន៍ ដោយផ្ទាល់របស់ខ្សែការពាររូបនេះ បានឲ្យដឹងថា រូបគេ មិនបានផ្លាស់ ឬត្រូវបានទាក់ទងណាមួយពីក្លិប Barcelona ឡើយ នេះគ្រាន់តែជាការថតរូបបង្ហាញលេង ដោយការកាន់នូវអាវថ្មី ដែលក្លិបទើបនឹងចេញប៉ុណ្ណោះ។ Ryan McLaughlin បានបន្ថែមទៀតថា ក្រោយពីវិស្សមកាលបាល់ទាត់ ខ្សែការពាររូបនេះ បានមកដើរកំសាន្តនៅកន្លែងជាច្រើនរួមទាំង Camp Nou ដោយបន្សល់នូវរូបភាពអនុស្សាវរីយ៍នៅទីនោះ។ យ៉ាងណាវិញ​ Ryan McLaughlin បសននិយាយថា រូបគេមិនហ៊ានស្រមើស្រម៉ៃ ក្នុងការផ្លាស់មកកាន់ក្លិបដ៍ធំបែបនេះឡើយ ព្រោះកម្រិតលេង និងសមត្ថភាពរបស់គេនៅមិនទាន់សាកសមឡើយ។

ថ្វីត្បិតតែ រូបគេធ្លាប់ជាកីឡាកររបស់ក្រុមហង្សក្រហម Liverpol តែការលេងក្នុងរយៈពេល ៥ឆ្នាំកន្លងមក Ryan McLaughlin បាមបង្ហាញខ្លូនត្រឹម ១ប្រកួតប៉ុណ្ណោះ​មុននឹងការចាកចេញទៅកាន់ក្រុម Oldham នៅក្របខ័ណ្ឌ League 1 របស់អង់គ្លេស កាលពីឆ្នាំ២០១៦ កន្លងមក។ ដូច្នេះហើយ នេះគ្រាន់តែជាការថតរូបបង្ហាញតាម Twitter ប៉ុណ្ណោះ ចំពោះពាក្យចរចាមអារាមវិញនោះគឺមិនមែនជាការពិតឡើយ។ ម្យ៉ាងវិញទៀត Barcelona ប្រហែលជាមិនយកភ្នែកសម្លឹងមើលកីឡាករនៅលីគទាបៗនោះឡើយ ខណះក្លិបមួយនេះកំពុងតែពោរពេញទៅដោយកីឡាករឆ្នើមៗបែបនេះ។

មតិយោបល់