ការលេងធ្លាក់ជើង រយៈពេល ១រដូវកាលកន្លងមកនេះ បានធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង រហូតត្រូវបានក្លិបធំៗមួយចំនួនតាមប្រមាញ់កីឡាកររូបនេះ ក្នុងតម្លៃថោកជាយុវជនជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះ។
យ៉ាងណាវិញ ការស៊ុត២គ្រាប់ជួយឲ្យក្រុម Real Madrid ឈ្នះហង្សក្រហម Liverpool ៣-១ ឈ្នះពាន Champion League រួចមកបានធ្វើឲ្យ Bale ចាប់ផ្តើមឡើងកូដក្រឺតក្រឺតវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Gareth Bale នឹងល្បីរន្ធឺឡើងវិញ នៅរដូវកលក្រោយនេះ ពោលរូបគេនឹងក្លាយជា Key Player របស់ក្រុម Real Madrid ។ ជាការពិត ក្រោយកំពូលកីឡាករឆ្នើម Cristiano Ronaldo ចាកចេញពី Real Madrid បានធ្វើឲ្យ Gareth Bale ក្លាយជាកីឡាករសំខាន់ជាងគេក្នុងក្រុម ស្របពេលដែលការតាមប្រមាញ់កីឡាករចំណូលថ្មី នៅមិនទាន់លឹចចេញជារូបរាងនៅឡើយនោះ។ ថ្វីបើ Real Madrid តាមប្រមាញ់កីឡាករល្អៗច្រើនក្តី តែ Bale នៅតែសំខាន់សម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះដដែល មិនតែប៉ុណ្ណោះ Bale អានឹងទទួលបានឱកាសច្រើនជាងមុនក្នុងការលេងក្នុងជម្រើស ១១នាក់ដំបូង ដើម្បីសាងសមិទ្ធិផលឡើងវិញ។
ដូច្នេះហើយ ការមិនចាកចេញពី ក្រុម Real Madrid ក្រោយការតាមប្រមាញ់ជាច្រើនលើកច្រើនសាររបស់ក្លិបធំៗកន្លងមកនេះ គឺជារឿងមួយដ៍ត្រឹមត្រូវ ព្រោះថា Bale នឹងជំនួសតំណែង Ronaldo ជាក់ជាមិនខាន។



មតិយោបល់