ព័ត៌មានកីឡា

សោកស្តាយ ដែលយុវជនអាឡឺម៉ង់អាយុក្រោម ១៩ឆ្នាំ ធ្លាក់ចេញពីការប្រកួត Euro U-19 (វីដេអូ)

ក្រុមជើងខ្លាំង អាឡឺម៉ង់ បានខកចិត្តយ៉ាងខ្លាំង ក្រោយប្រកួតចាញ់ក្រុម យុវជនអាយុក្រោម ១៩ឆ្នាំ របស់អង់គ្លេស ៤-១ ធ្វើឲ្យក្រុមខ្លាំងមួយនេះធ្លាក់ចេញពី ការប្រកួត Euro U-19 ។

ការប្រកួតចាញ់ អង់គ្លេស ៤-១ នេះ គឺជារឿងដ៍អាម៉ាស់បំផុត សម្រាប់យុវជនអាឡឺម៉ង់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អាឡឺម៉ង់ មិនដែលចាញ់ អង់គ្លេសធ្ងន់ធ្ងរ មកឡើយ នាពេលកន្លងមក ដែលនេះគឺជាការបង្កើតនូវកំណត់ហេតុថ្មីសម្រាប់ក្រុមខ្លាំងមួយនេះ ឆ្លងកាត់ការប្រកួត ៣លើកក្នុងពូល B កន្លងមក អាឡឺម៉ង់ បានត្រឹមឈ្នះ ១ប្រកួត និងចាញ់ ២ប្រកួត មាន ៣ពិន្ទុក្នុងដៃ ខណះក្រុមកំពូលតារាងអង់គ្លេស ឈ្នះទាំង ៣ប្រកួតមាន ៩ពិន្ទុ និងក្រុមលេខ២ ហូរឡង់ មាន ៤ពិន្ទុ ត្រូវឡើងទៅកាន់វគ្គបន្ត។

ដូច្នេះហើយ អាឡឺម៉ង់ ត្រូវវ៉េចបង្វេច ត្រឡប់ទៅផ្ទះវិញ ស្របពេលដែល អង់គ្លេសឡើង ទៅជួប ឆេក និង ហូរឡង់ ជួប ព័រទុយហ្គាល់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី ១២ កក្កដា ខាងមុខនេះ។

ខាងក្រោមនេះជាវីដេអូហាយឡាយ៖

មតិយោបល់