ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នៅតែល្អ ក្នុងការបង្ហាញខ្លួនឲ្យក្រុមហង្សក្រហម Liverpool សារជាថ្មីម្តងទៀត ក្នុងជំនួបមិត្តភាពអន្តរជាតិ International Champion Cup ជាមួយក្រុម Manchester City ។
ថ្វីបើមិនអាចជួអេហ្ស៊ីបឆ្លងផុតវគ្គចែកពូល World Cup ក្តី តែម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន Mohamed Salah នៅតែជាកម្លាំងប្រយុទ្ធដ៍សំខាន់របស់ក្រុមហង្សក្រហម Liverpool ដដែល។ ជាក់ស្តែងណាស់ Salah បានស៊ុតគ្រាប់ដំបូងឲ្យ Livepool ក្នងការបង្ហាញខ្លួនលើកដំបូងដូចគ្នា សម្រាប់ការប្រកួតមុនបើករដូវកាលនេះ ក្នុងជំនួបយកឈ្នះ Manchester City ២-១ ។
តាមរយៈការរកគ្រាប់នេះ បង្ហាញឲ្យឃើញថា Salah នៅតែជាកីឡាកររកគ្រាប់បាល់យ៉ាងល្អសម្រាប់ក្រុម Liverpool ដដែល ខណៈរដូវកាលថ្មីនេះ Salah ទំនងជាធ្វើបានប្រសើរជាងរដូវកាលមុនក៍ថាបាន។ គួរបញ្ជាក់ផងដែរថា Mohamed Salah ក៍ស្ថិតក្នុងបញ្ជី ១០នាក់ចុងក្រោយប្រជែងពាន Balon D’Or ផងដែរ ប្រសិនបើដើមរដូវកាលនេះ កីឡាករអេហ្ស៊ីបរូបនេះនៅតែធ្វើបានល្អទៀត រូបគេមានរំពឹងច្រើន ក្នុងការឈ្នះពាននេះ។
ដូច្នេះហើយ ខ្សែប្រយុទ្ធ Mohamed Salah នៅតែជាក្តីរំពឹងរបស់ក្រុមហង្សក្រហម Liverpool ក្នុងការធ្វើព្យុះធ្វើភ្លៀង ដើម្បីមហិច្ចតាឈ្នះពាន នៅរដូវកាលថ្មីនេះ។
https://www.youtube.com/watch?v=a4UWahI61GI
មតិយោបល់