អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Klopp បានសម្រេចចិត្តមិនដាក់កីឡាករប្រេស៊ីល Philippe Coutinho ក្នុងជំនួបជាមួយក្រុម Manchester City ឡើយ។
សម្រាប់យប់នេះ ក្រុម Liverpool នឹងត្រូវធ្វើដំណើរទៅជួបក្រុម Manchester City ក្នុងការប្រកួតសប្តាហ៍ទី៤ នៃក្របខ័ណ្ឌ Premier League ។ យ៉ាងណាវិញ លោក Klopp អ្នកចាត់ការក្រុម Liverpool មិនបានជ្រើសយក ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួតដ៍សំខាន់នេះឡើយ។ ទាក់ទងនឹងបញ្ហានេះដែរ ត្រូវបានគេមើលឃើញថា លោក Klopp មិនដាក់ Coutinho នេះដោយសារតែ លោកបានដឹងច្បាស់ពីការមិនសប្បាយចិត្ត របស់កីឡាកររូបនេះ មកលើក្លិប បន្ទាប់ពីខកខានមិនបានផ្លាស់ទៅកាន់ក្រុម Barcelona ។ យ៉ាងណាវិញ លោក Klopp ផ្ទាល់បានបង្ហាញទស្សនៈផ្ទុយពីនេះវិញថា លោកមិនមែនគិតថា Coutinho ខឹងនឹងបញ្ហាផ្លាស់ប្តូរនេះឡើយ តែអ្វីដែលសំខាន់នោះគឺ លោកចង់ឲ្យ Coutinho សម្រាកបានច្រើនជាងនេះសិន ព្រោះថារូបគេទើបរងរបួសបន្ទាប់ពីបំពេញបេសកកម្ម ជាមួយក្រុមជម្រើសជាតិ។
ហេតុនេះហើយ លោកមិនអាចឲ្យ Coutinho ចូលលេងបានភ្លាមៗឡើយ ក៍ប៉ុន្តែ លោកក៍បានបញ្ជាក់ផងដែរថា ថ្វីបើមិនបានលេងក្នុងជម្រើស ១១នាក់ដំបូង តែ Coutinho ត្រូវអង្គុយកៅអីបម្រុងក្នុងការប្រកួតនេះ។ ដូច្នេះហើយ រង់ចាំមើលថា តើការប្រកួតរវាងក្រុម Man City និង Liverpool ទទួលបានលទ្ធផលយ៉ាងណានោះ ត្រូវរង់ចាំតាមដានទាំងអស់គ្នា។
មតិយោបល់