ការប្រកួតចាញ់ក្រុម Manchester City ផ្ទួនៗកន្លងមកនេះ បានធ្វើឲ្យតំណែងរបស់លោក Arsene Wenger ហាក់នៅសល់ត្រឹមស្រមោលប៉ុណ្ណោះ ស្របពេលដែលមានពត៌មានជាច្រើនបានលើកដាក់អ្នកចាត់ការមួយចំនួន ក្នុងការមកដឹកនាំក្រុមកាំភ្លើងធំជំនួសលោក Arsene Wenger ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ព្រឹទ្ធបុរសរបស់ក្រុមកាំភ្លើងធំ Arsenal លោក Peter Hill-Wood កំពុងតែត្រៀមនាំយកអ្នកចាត់ការថ្មី មកជំនួសតំណែងរបស់លោក Arsene Wenger ក្នុងការដឹកនាំក្រុមកាំភ្លើងធំ Arsenal ។ លោក Peter Hill-Wood គឺជាមនុស្សដ៍សំខាន់មួយរូបក្នុងក្រុមអង់គ្លេសមួយនេះ ដែលមានឥទ្ធិពលយ៉ាងខ្លាំង ហើយលោក នេះឯង ដែលបានណែនាំក្រុមកាំភ្លើងធំ Arsenal ឲ្យជ្រើសយកលោក Arsene Wenger ឲ្យមកកាន់តំណែង ជាអ្នកចាត់ការក្លិប កាលពីឆ្នាំ ១៩៩៦ ផងដែរ។
យ៉ាងណាមិញ ការប្រតិកម្មរបស់លោក Peter Hill-Wood ចំពោះការដឹកនាំរបស់លោក Arsene Wenger នៅពេលនេះ អាចជាការដាក់ឱសានវាទមួយ ក្នុងការគម្រាមតំណែងលោក Wenger ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ដូច្នេះហើយ តាមរយៈការចេញមុខរបស់លោក Peter Hill-Wood ក្រុមកាំភ្លើងធំ Arsenal ច្បាស់ជាប្តូរអ្នកចាត់ការក្លិប ក្នុងពេលដ៍ខ្លីខាងមុខនេះ ជាក់ជាមិនខាន។
មតិយោបល់