ព័ត៌មានកីឡា

មិនបាច់ទៅរកឯណឯឆ្ងាយទេ Bale សាកសមបំផុតជំនួស Ronaldo

គ្រូបង្វឹកថ្មីរបស់ក្រុមអធិរាជស Real Madrid លោក Julen Lopetegui បាន​បង្ហើបពីកីឡាករមួយរូបដែលសាកសមបំផុត ក្នុងការជំនួសតំណែងរបស់កំពូល​ខ្សែប្រយុទ្ធ Cristiano Ronaldo ។

បើតាមការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា លោក Julen Lopetegui បានសម្លឹងឃើញខ្សែប្រយុទ្ធស្លាបអន្តរជាតិវែល Gareth Bale ជាកីឡាករដែលអាចជំនួស Roaldo បាន។ គ្រូថ្មីរូបនេះ បានឲ្យដឹងថា៖ យើងមិនចាំបាច់ទៅរកកីឡាករថ្មីឯណាមកជំនួស Ronaldo ឡើយ ថ្វីបើយើង​ត្រូវ​ទិញកីឡាករបន្ថែមក្តី តែ Gareth Bale សាកសមហើយ ក្នុងការជំនួស Ronaldo ខណ:កីឡាករថ្មី គ្រាន់តែទិញមកបន្ថែម ដើម្បីពង្រឹងក្លិបប៉ុណ្ណោះ។​

ជាការពិតណាស់ Bale បានថមថយប្រជាប្រិយភាព អស់មួយរយ:កន្លងមកហើយ តែក្រោយការចាកចេញរបស់ Ronaldo ទៅកាន់ Juventus កីឡាករអន្តរជាតិ​វែលរូបនេះ បានក្លាយជាកីឡាករគន្លឹះដ៍សំខាន់របស់ Real Madrid ។ ជាងនេះ​ទៅ​ទៀត តាមរយ:ហេតុផលនេះដែរ Gareth Bale ច្បាស់ជាល្បីល្បាញខ្លាំង ឡើងវិញជាក់ជាមិនខាន ព្រោះថារូបគេអាចមានឱកាសច្រើន ក្នុងការបង្ហាញ សមត្ថភាព ពេញលេញក្នុងទីលានឡើងវិញ។

ដូច្នេះហើយ លោក Julen Lopetegui បានជឿជាក់ថា Gareth Bale គឺជាកីឡាករ​តែម្នាក់គត់ ដែលអាចជំនួសតំណែង Ronaldo បានដោយមិនចាំបាច់​​ទៅរកអ្នកណាផ្សេងឡើយ។

មតិយោបល់