មណ្ឌលគិរីៈ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សបាត់ពីផ្ទះ។ ជនបាត់ខ្លួនមានឈ្មោះ ណន អ៊ីវ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធលោកចៅសង្កាត់មនោរម្យ ឈ្មោះ ឆុំ សូរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនបាត់ខ្លួនជាមនុស្សញៀនស្រា ស្រវឹងរាល់ថ្ងៃ សតិមិនប្រក្រតី។
នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ក្រោយបាយហើយជននេះមានអការៈចម្លែកអុជធូបនិយាយផ្តេសផ្តាសមិនព្រមចូលគេង ឃើញអាការៈបែបនេះប្តីក៏នាំគ្នាយាមចាំមើលរហូតដល់គាត់(ណន អ៊ីវ)បានចូលគេង ឯរីអ្នកយាមឃ្លាំមើលក៏ចូលគេងដែរទៅ លុះដល់ម៉ោង៣ទៀបភ្លឺ លោកឆុំសូរីភ្ញាក់ពីដេក ស្រាប់តែបាត់ប្រពន្ធពីគ្រែ ក៏នាំគ្នាតាមរក រហូតដល់ម៉ោង៩និង១៥នាទី រកមិនឃើញទើបរាយការណ៍មកសមត្ថកិច្ចឲជួយអន្តរាគមន៍ដើររក៕
មតិយោបល់