នេះគឺជាការដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្របខណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី រវាងក្រុមសេះបង្កង់ Juventus និងក្រុមបិសាចក្រហម AC Milan នារដូវក្តៅនេះ។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus បានយល់ព្រមឲ្យក្រុម AC Milan ខ្ចីជើងខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ហើយ ខណៈពួកគេវិញ បាននាំយកខ្សែការពារអ៊ីតាលី Leonardo Bunocci ត្រឡប់មកវិញ។ Higuain នឹងទទួលបានប្រាក់ពលកម្មប្រមាណជា ១៨លានអឺរ៉ូ ក្នុងមួយរដូវកាល ពីក្រុម AC Milan ហើយរដូវកាលក្រោយទៀត AC Milan មានបំណងទិញយកផ្តាច់តែម្តង។
Higuain ជាខ្សែប្រយុទ្ធ ល្អមួយរូបនៅ Serie A នាពេលបច្ចុប្បន្ននេះ តែវត្តមានរបស់ Ronaldo បានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះ ត្រូវតែចាកចេញ ដើម្បីស្វែងរកទ្រនុំថ្មី។ យ៉ាងណាវិញ ក្រឡេកមើល Leonardo Bunocci វិញ ក្រោយពីចាកចេញពី Juventus ទៅកាន់ AC Milan រដូវកាលមុននោះ នៅពេលនេះ ខ្សែការពារឆ្នើមវ័យចំណាស់រូបនេះ បានវិលមកកាន់ Juventus វិញហើយ ក្រោយពី AC Milan ចុះកុងត្រាទិញ ខ្សែការពារមួយរូបថ្មីមកនោះ។
ដូច្នេះហើយ ខ្សែប្រយុទ្ធ Gonzalo Higuian ត្រូវផ្លាស់ទៅលេងឲ្យក្រុមបិសាចក្រហម AC Milan ខណៈ Leonardo Bunocci វិញ ត្រូវត្រឡប់មកកាន់ក្រុមសេះបង្កង់ Juventus វិញ។


មតិយោបល់