ព័ត៌មានជាតិ

យាយយំឱបសពចៅ! អ្នកណាធ្វើចិត្តទាន់ ចៅកំពុងពេញស្រឡាញ់ បែរជាលង់ទឹកស្លាប់

ក្រចេះ: កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ទី០២ ខែសីហា ឆ្នាំ២០១៨ ភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ មានករណីក្មេងលង់ទឹកស្លាប់។

ក្មេងរងគ្រោះឈ្មោះ សឹត សិញ ភេទប្រុស អាយុ២ឆ្នាំ ទីលំនៅខាងលើ ឪពុកឈ្មោះ ស ស៊ើន នឹងម្ដាយឈ្មោះ ទែន ឡា។

មូលហេតុឪពុកម្ដាយរវល់បោកខោអាវ ស្រាប់តែកូនចុះលេងទឹកក៏បណ្ដាលឲ្យលង់ទឹកស្លាប់។

បច្ចុប្បន្នសពក្មេងរងគ្រោះបានរកឃើញ វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៨ ដោយសាកសពបានអណ្ដែតផុសឡើង នៅក្បែកន្លែងកើតហេតុ៕

មតិយោបល់