ក្រោយការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ បានបញ្ចប់សប្តាហ៍ទី១៦ របស់ខ្លួនរួមមក ក្រុម បឹងកេត នៅតែបន្តឈរកំពូលតារាងដដែល ស្របពេលដែលក្រុម ណាហ្គាវើល ក៏បន្តតាមពីក្រោយដូចគ្នា។
បើទោះបីជាក្រុម បឹងកេត ទទួលការបរាជ័យជាលើកដំបូងក្រោមថ្វីជើង ក្រសួងការពារជាតិ ដោយលទ្ធផល ០ទល់២ តែក្រុមការពារដំណែងជើងឯកមួយនេះ នៅតែមានពិន្ទុលើសគេដដែល។ សម្រាប់ការប្រកួតសប្តាហ៍ទី១៦ នេះមានតែមួយក្រុមប៉ុន្នោះដែលស្មើ ពោលគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយ សូលទីឡូអង្គរ ១ទល់១ ក្រៅពីនោះសុទ្ធតែឈ្នះ ចាញ់ ទាំងអស់។
រឿងដែលចំលែកបំផុត គឺក្រុម វេស្ទើនភ្នំពេញ នៅតែមិនទាន់ស្គាល់ពាក្យថាឈ្នះដដែល ក្រោយការបង្ហាញខ្លួន ១៦លើក ស្មើតែម្តងប៉ុណ្ណោះ ក្រៅពីនោះគឺចាញ់រហូត ខណៈដែលក្នុងសប្តាហ៍ទី១៦ នេះ ចាញ់ ណាហ្គាវើល ដោយលទ្ធផល ១ទល់៦ ៕




មតិយោបល់