កាលពីថ្ងៃអាទិត្យកន្លងទៅ តារាសម្ដែងកញ្ញា នី ម៉ាលីណា បានធ្វើខួបផ្គួបជាមួយប្អូនប្រុសតែម្ដង ដោយក្នុងពិធីរបស់នាងក៏មានតារាសិល្បៈមួយចំនួនបង្ហាញខ្លួនផងដែរ បើទោះជាការរៀបចំស្ថិតក្នុងភាពតក់ក្រហក់បន្តិច។ ក្នុងពិធីនោះ អ្នកនាងថាសម្រេចធ្វើខួបក្នុងពេលតែមួយតែម្ដង ដោយសារតែនាង និងប្អូនប្រុសកើតក្នុងខែតែមួយ ហើយខុសថ្ងៃគ្នាតែប៉ុន្មានថ្ងៃ។
នី ម៉ាលីណា និយាយថា កាលពីឆ្នាំទៅនាងធ្វើខួបតែម្នាក់ឯងប៉ុណ្ណោះ ដើម្បីជួបជុំមិត្តភ័ក្រ្ត ដោយខួបរបស់នាងគឺចំថ្ងៃទី១១ ខែ៨ តែដោយសារឆ្នាំនេះ នាងចង់ធ្វើផ្គួបជាមួយនឹងប្អូនប្រុសដែលកើតថ្ងៃទី៥ ខែ៨ផង ទើបសម្រេចធ្វើតែម្ដងហើយខួប២ចូលគ្នាតែម្ដង។ នាងថាថ្ងៃខួបរបស់ខ្លួនមិនធ្វើធំដុំនោះទេ ដោយគ្រាន់តែធ្វើប៉ុន្មានតុ ហើយអញ្ជើញមិត្តភក្តិជុំគ្នា ដើម្បីសប្បាយៗប៉ុណ្ណោះ ដោយសារតែនាងយល់ថាបើធ្វើធំពេក ហត់ក៏ច្រើន ហើយការចំណាយក៏ខ្ពស់។
ម្យ៉ាងមកពីនាងក៏មិនសូវចង់ចំណាយខ្ជះខ្ជាយច្រើនផង ទើបសម្រេចធ្វើខូបទាំង២ចូលគ្នា ហើយមិនធ្វើធំពេក ដើម្បីកុំអោយហត់ច្រើន។ នាងថាពិធីខួបរបស់ខ្លួន មិនមែនដើម្បីបង្អួតភ្នែកមហាជនថានាងមានលុយខ្ជះខ្ជាយក្នុងការធ្វើពិធីកាត់នំនោះទេ ប៉ុន្តែមកពីចង់អោយមានកម្មវិធីជួបជុំសប្បាយៗ ជុំគ្នាមួយឆ្នាំម្តង ទើបចេះតែចំណាយពេលចាត់ចែង៕
មតិយោបល់